លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤ អាណត្តិទី៥ នៅស្នាក់ការ រ.ទ.ស.ភ ។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ បានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍របស់ រ.ទ.ស.ភ។ ជាលទ្ធផល ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបជារបាយការណ៍ និងអនុម័ត ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១៤ អាណត្តិទី៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។