រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជួយរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកនៅ វរសេនាតូចលេខ ៣៨១, ៣៨៣, ៣៨៤ ចំណុះកងពលតូចអន្តរគមន៏លេខ ៨ នៅតំបន់ប្រាសាទព្រះវិហារ

         ដោយពិនិត្យឃើញថាតម្រូវការប្រើប្រាស់ទឹក របស់បងប្អូនកងទ័ព នៅទីបញ្ជាការវរៈសេនា តូចអន្តរាគមន៏លេខ ៣៨៣ ច្រកតាស៊ឹម និងទីតាំង ឈរជើងរបស់វរៈសេនាតូចអន្តរាគមន៏លេខ ៣៨១ ចំណុះកងពលតូចអន្តរាគមន៍លេខ ៨ ដែលជាប៉ុស្តិ៍ឈរជើងជួរមុខបង្អស់ ជាប់ព្រំដែនកម្ពុជា-សៀម តំបន់ប្រាសាទព្រះវិហារ នៅតែចោទ​ជា​បញ្ហាចំបង​នៅទ្បើយ ។ បន្ទាប់ពីទទួលបាន​ការឯកភាពពីក្រុមប្រឹក្សាភិបាល ឯកឧត្តមប្រតិភូបានចាត់កំលំាង​ជំនាញ​រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ចំនួន ២៥ រូប ដឹកនាំដោយ លោក ឃុត វុត្យារិទ្ធ ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ឲ្យចុះបំពេញ ភារកិច្ចនេះភ្លាម កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នំា ២០១០ ឈរលើឆន្ទះ និងស្មារតីពុះពារ របស់ក្រុមការងារ និងដោយមានការសហការណ៏ ពីបងប្អូនកងទ័ព ក្រុមការងារបានបញ្ចប់ការងារ របស់ខ្លួននៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នំា ២០១០ កន្លងទៅនេះ ។

         ផ្អែកតាមតំរូវការជាក់ស្តែង នៅទីបញ្ជាការវរៈសេនាតូចអន្តរាគមន៏លេខ ៣៨១ ផ្នែកជំនាញរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការរៀបចំ ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងបរិវេណទីបញ្ជាការ ដែលមាន សមត្ថភាពផ្គត់ផ្គង់ ១០ ម៣/ម៉ោង ក្នុងនោះបានតំឡើងអាងតំកល់ទឹកចំនួន ០១ កន្លែង កំពស់ ១០ ម៉ែត្រ មានធុងទឹកចំណុះ ៥០០០ ម៣ ចំនួន ២ ព្រមទំាងបានជីកអណ្តូងទឹកចំនួន ១ កន្លែង បំពាក់ដោយម៉ូទ័របូមចំនួន០១, រាយទុយោ ប្រភេទ PE ប្រវែងប្រមាណ ១,៦២៦ ម៉ែត្រ សំរាប់ចែកចាយទឹកទៅតាមអាគារការិយាល័យ និងអាគារស្នាក់នៅចំនួន ៩ កន្លែង រៀបចំបណ្តាញ អគ្គិសនី ដោយរាយខ្សែភ្លើងប្រវែង ៧០០ ម៉ែត្រ បំពាក់ម៉ាស៊ីនភ្លើង ២៥ KVA ចំនួន ០១ គ្រឿង, ម៉ូទ័របូមទឹកកំលំាង ៥ សេះ សំរាប់ បញ្ជូនទឹកទ្បើងអាងតំកល់ទឹកចំនួន ០១ គ្រឿង និងប្រអប់ បញ្ជាអគ្គិសនី ចំនួន ០១ គ្រឿង និងភ្លើងបំភ្លឺតាមអាគារ សរុបថវិកាចំណាយ ចំនួន ១១៨.៥៥៦.៣០០ រៀល ។

         ដោយឡែកនៅលើកំពូលភ្នំច្រកតាស៊ឹមដែលមានរយៈកំពស់ប្រមាណ ៤២០ ម៉ែត្រ ដែលជាទីតាំង ឈរជើងជួរមុខរបស់វរៈសេនាតូចលេខ ៣៨៣ ក្រុមការងារក៏បានរៀបចំប្រព័ន្ធ ផ្គត់ផ្គង់ទឹកដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹក បានជាមធ្យម ៦ ម៣/ម៉ោង ក្នុងនោះផ្នែកជំនាញ ត្រូវអនុវត្តការងារជាច្រើន ដូចជា : ជីកអណ្តូងទឹកនៅជើងភ្នំច្រកតាស៊ឹម ០១ កន្លែង បំពាក់ដោយម៉ូទ័របូមចំនួន ១គ្រឿង , រាយទុយោទឹកប្រវែង ៣,០៦០ ម៉ែត្រ, ខ្សែភ្លើងប្រវែង ១,៦០០ ម៉ែត្រ, បំពាក់ម៉ាស៊ីនភ្លើងកំលាំង ២៥ KVA ចំនួន ០១ គ្រឿង , តំល៉ើងស្ថានីយ៏បូមបញ្ជូនទឹកទ្បើងភ្នំ ០៣ ដំណាក់ ដែលស្ថានីយ៏នីមួយៗ បំពាក់ទៅដោយៈ ធុងស្តុកទឹកចំណុះ ៥០០០ លីត្រ ចំនួន ០១ និងម៉ូទ័របូមបញ្ជូនទឹកទ្បើងភ្នំ កំលាំង ៥ សេះចំនួន ០១ គ្រឿង និងប្រអប់បញ្ជាអគ្គិសនី ចំនួន ០១ សរុបថវិកាចំណាយចំនួន ១៥០,១១៦, ៧១៥ រៀល ជាមួយគ្នានេះក្រុមការងារក៏ បានជីកអណ្តូងស្នប់ ចំនួន ០៤ សម្រាប់ក្រុមគ្រួសារ ក្នុងវរៈសេនាតូច ៣៨៤ សំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ខ្លួន ដោយចំណាយប្រាក់ចំនួន ២៥,៨០០,០០០ រៀល ។

         សូមបញ្ជាក់ថាក្រោយពីបានយកទឹកពីអណ្តូងដែលជីកនៅទីនោះមកធ្វើការវិភាគ នៅមន្ទីរពិសោធន៏របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឃើញថាទឹកនោះ​មាន​គុណភាព​ល្អបរិបូរណ៏ ដែល​អាច​អោយ​យុទ្ធជនទទួលទានបានដោយផ្ទាល់ ដោយមិនចំាបាច់ ដំាទ្បើយ ។

         ជាមួយគ្នានេះដែរ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានផ្ទេរបច្ចេកទេសក្នុងការគ្រប់គ្រង និងដំណើរការនៃការប្រើប្រាស់​ជូនដល់កំលំាង​កងពល​តាម​រយៈ​ការ​បណ្តុះបណ្តាលផ្ទាល់ ក្នុងមួយទីតាំង ចំនួន ៣ នាក់ ថែមទៀត ដើម្បីឲ្យពួកគេអាចគ្រប់គ្រងដំណើរការ និងថែរក្សាដោយខ្លួនឯងបាន ។

         គួររំលឹកផងដែរថាក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យមានការចងសម្ព័ន្ធ មេត្រីភាព រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកងពលតូចអន្តរាគមន៍លេខ ៨ ដែលជា​អតីតៈកងពលតូចថ្មើជើងលេខ ៤៣ ហើយ​ចាប់​តាំង​ពី​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តែងតែបាន​ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈជានិច្ច មិនថានៅមុនកើតមានព្រឹត្តិការណ៍ឈ្លានពាន ពីសំណាក់កងទ័ព សៀម ឬក្នុងកំឡុងកើតមានព្រឹត្តិការណ៍ឡើយ ក្នុងនោះមានដូចជា អង្ករ , ប្រេងសាំង, ថវិកា, អាវភ្លៀង, ថ្នាំពេទ្យ, សំភារៈធ្វើលេនដ្ឋាន និងបណ្តាញ​ផ្គត់ផ្គង់​ទឹកនៅទីបញ្ជាការកងពល និងទីតាំងឈរជើងលើកំពូល ភ្នំទ្រព្យ ជាដើម .....។ល។ សរុបជាថវិកាអស់ចំនួន ១.០៤០.៦៤៥.១០២រៀល និង ៨០,៧៣៤ ដុល្លាអាមេរិក ។