របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥

ក្នុងត្រីមាសទី៣ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៨.៨៧៤.០៨៨.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៤ ចំនួន ៧.៩០៦.៣៤៨.០០០រៀល ស្មើនឹង ១៩.៣០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០.៦២៩.៥៩៨.០០០រៀល ថយចុះចំនួន ៧.៦៤៧.៨៩៥.០០០រៀល ស្មើនឹង ៤១.៨៤% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៤ ដោយសារចំណូល និងចំណាយការប្រាក់(សុទ្ធ) ថយចុះប្រមាណជា ៦.៥៣៦លានរៀល ជាមួយគ្នានេះ ចំណាយជួសជុល និងថែទាំ ក៍មានការកើនឡើងប្រមាណជា ៨០០លានរៀល លើការងាររើ និងរៀបបំពង់ឡើងវិញ ដោយសារការពង្រីកផ្លូវ សាងសង់ស្ពាន និងលូទឹករបស់សាលារាជធានីភ្នំពេញ។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៤១.៣១០.៧៩៤.០០០រៀល កើនចំនួន ២៦.០៤៧.៧៨៥.០០០រៀល ស្មើនឹង ២២.៦០% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៣៩.៣៥៧.៤៤៤.០០០រៀល កើនចំនួន ៤.៩១៣.១២៦.០០០រៀល ស្មើនឹង ១៤.២៦% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២១៨.៣៧៦.៦២០.០០០រៀល កើនចំនួន ៥២.៣២៥.៥៤៧.០០០រៀល ស្មើនឹង ៤.៤៩% និងមូលធនសរុបមានចំនួន ៧៦៦.៣៧៦.៤៩៥.០០០រៀល កើនលើសចំនួន ៣០.២០៧.៨៦៧.០០០រៀល ស្មើនឹង ៤.១០% ធៀបនឹងឆ្នាំ២០១៤។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៣ ឆ្នាំ២០១៥ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១២២,២៧ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,៤០%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៨៨%
៤- អនុបាតចរន្ត៤,៧៦ ដង
៥- អនុបាតចរន្តលឿន៣,៩៩ ដង

ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១០.៩៣០ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2015 (Khmer Version)
PPWSA 3rd Quarterly Financial Information 2015 (English Version)