ការតភ្ជាប់បំពង់មេនាំទឹកទំហំ៥០០មម ពីផ្លូវ២០០៤ ទៅផ្លូវ២០១១

      កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការដ្ឋាន កាត់តភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៥០០មម នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំនុចកែងស្តុបផ្លូវ២០០៤ និងផ្លូវ២០១១ ដើម្បីបង្កើនសំពាធទឹកបំពេញតំរូវការប្រើប្រាស់ជូនប្រជាពលរដ្ឋនៅភាគខាងលិចនៃទីក្រុងភ្នំពេញ ដែលការដ្ឋាននេះបានចាប់ផ្តើមដំណើរការពីម៉ោង២១:០០នាទី រហូតដល់ម៉ោង ៦:០០នាទីព្រឹក ទើបក្រុមការងារយើងបានបញ្ចប់ការងារតភ្ជាប់បំពង់មេរួចរាល់ជាស្ថាពរ។