ការចុះ​ស្វែងរកប្រជាពលរដ្ឋដែលមានចំណូល​ទាប

      ឯកឧត្ដមស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំមន្រ្ដីជំនាញ​សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវរក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាបនៅបណ្តា​ទីតាំងមួយចំនួន​នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ដោយ​ផ្ទាល់ពី​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយ​បាន​ធ្វើ​ការវាយតម្លៃ​តាមកំរិតជីវភាពរស់នៅរបស់គាត់ ក្នុង​គោល​បំណង​អនុវត្ត​គោលការណ៍ឧបត្ថម្ភធនរបស់អង្គភាព។