សេចក្តីជូនដំណឹងស្តីពីការចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក

      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាអតិថិជនប្រើប្រាស់ទឹកស្អាតក្នុងខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ មេត្តជ្រាបថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាម​បណ្តាញ​ដែល​មាន​អាយុកាល​ប្រើប្រាស់ ១១ឆ្នាំឡើងទៅ ដោយដាក់នាឡិកាទឹកថ្មីជំនួសវិញ (ការផ្លាស់ប្តូរនាឡិកាទឹកថ្មីពុំមានការបង់ថ្លៃទេ ជាបន្ទុក​របស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះតទៅដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។