សេចក្តីជូនដំណឹងស្តីពី​ការផ្អាកការផ្គត់ផ្គង់ទឹកស្អាត

      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជំរាបជូន លោកអភិបាលខណ្ឌ ៧មករា និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅលើផ្លូវកម្ពុជាក្រោម ឬ ផ្លូវលេខ ១២៨ (ចាប់ពីផ្លូវលេខ ១៣៩ ដល់ផ្លូវលេខ ១៦៩) និងផ្លូវលេខ ១១៨ (ចាប់ពីផ្លូវលេខ ១០៩ ដល់ ផ្លូវលេខ ១៣៩) សង្កាត់មិត្តភាព ខណ្ឌ ៧មករា អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយះខ្លី ដោយសារតែ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតម្លើងនាឡិកាទឹកទំហំ ១១០មម និង១៥០មម នៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រីថ្មី ហើយត្រូវកាត់តេភ្ជាប់បញ្ចូលទឹក នៅយប់ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ១២:០០នាទីយប់។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងខាងលើ មេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ។