របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៥

     ក្នុងត្រីមាសទី៤ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៩.៩០២.៦៥៩.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៤ ចំនួន ៨.៦២២.៨១៩.០០០រៀល ស្មើនឹង ២០,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.៨៣១.០៣៤.០០០រៀល កើនឡើងចំនួន ២.៨២១.៤០១.០០០រៀល ស្មើនឹង ២៥,៦៣% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៤ ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៩១.២១៣.៤៥៥.០០០រៀល កើនចំនួន ៣៤.៦៧០.៦០៦.០០០រៀល ស្មើនឹង ២២,១៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៥៣.១៨៨.៤៨១.០០០រៀល កើនចំនួន ៧.៤៤០.៥៧០.០០០រៀល ស្មើនឹង ១៦,២៦% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៣៩.៩៤២.៩៨៤.០០០រៀល កើនចំនួន ៧៣.៨៩១.៩១១.០០០រៀល ស្មើនឹង ៦,៣៤% និងមូលធនសរុបមានចំនួន ៧៨០.២០៧.៥៣២.០០០រៀល កើនលើសចំនួន ៤៤.០៣៨.៩០៤.០០០រៀល ស្មើនឹង ៥,៩៨%ធៀបនឹងឆ្នាំ២០១៤។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៤ ឆ្នាំ២០១៥ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ១៥៩,០៣ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,៧៩%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម១,១៣%
៤- អនុបាតចរន្ត៥,០៩ ដង
៥- អនុបាតចរន្តលឿន៤,២៤ ដង

ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១១.៤៦៨ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៥ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Financial Report 2015 (Khmer Version)
PPWSA 4th Quarterly Financial Information 2015 (English Version)