របាយការណ៍ប្រចាំឆ្នាំ២០១៥

       សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៩១.៣៤៨.២៤៦.០០០រៀល កើនចំនួន ៣៤.៨០៥.៣៩៧.០០០រៀល ស្មើនឹង ២២.២៣% បើធៀបនឹងឆ្នាំ ២០១៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៦.៩៤៩.១៣១.០០០រៀល កើនចំនួន ១១.២០១.២២០.០០០រៀល ស្មើនឹង ២៤.៤៨% បើធៀបនឹងឆ្នំា ២០១៤ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៤០.១២០.០៧៦.០០០រៀល កើនចំនួន ៧៤.០៦៩.០០៣.០០០រៀល ស្មើនឹង ៦.៣៥% និងមូលធនសរុបមានចំនួន ៧៨៣.៩៦៨.១៨២.០០០រៀល កើនលើសចំនួន ៤៧.៧៩៩.៥៥៤.០០០រៀល ស្មើនឹង ៦.៤៩% ធៀបនឹងឆ្នាំ២០១៤។

សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៥ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៦៥៤,៧៩ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន៧,៤៩ %
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម៤,៧៣ %
៤- អនុបាតចរន្ត៥,២២ ដង
៥- អនុបាតចរន្តលឿន៤,៣៩ ដង

ក្នុងឆ្នាំបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៥.៥៨៤ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៥ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA_Annual Report 2015(Khmer Version)
PPWSA_Financial Statement 2015(English Version)