របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦

       ក្នុងត្រីមាសទី១ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៥២.៤៩៩.៩២៦.០០០រៀល ថយចុះចំនួន ១៣.៩០០.៦៤៤.០០០រៀល ស្មើនឹង ២០,៩៣% បើធៀនឹងត្រីមាសទី១ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៥៨០.៨៨៩.០០០រៀល ថយចុះចំនួន ១៤.១០៧.៤១៩.០០០រៀល ស្មើនឹង ៦៥,០៥% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៥១.១០៧.៣៩០.០០០រៀល កើនចំនួន ៥.៦៧៥.២៦២.០០០រៀល ស្មើនឹង ០,៤៦% និងមូលធនសរុបមានចំនួន ៧៧៨.២៧៩.៥៧៩.០០០រៀល ថយចុះចំនួន ៥.៦៨៨.៦០៣.០០០រៀល ស្មើនឹង ០,៧៣% ធៀបនឹងឆ្នាំ២០១៥។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៤ ឆ្នាំ២០១៥ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៨៧,១៦ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ០,៩៧%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៦១%
៤- អនុបាតចរន្ត៤,៥១ ដង
៥- អនុបាតចរន្តលឿន៣,៧២ ដង

ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង១០.៩៨០លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 1st Quarterly Financial Report 2016 (Khmer Version)
PPWSA 1st Quarterly Financial Information 2016 (English Version)