សេចក្តីប្រកាសព័ត៌មានស្តីពី ការបន្តអាណត្តិតំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ

       ឯកឧត្តម សឹម ណារ៉ា ជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃ រ.ទ.ស.ភ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលការអនុញ្ញតបន្តអាណត្តិការងារ ក្នុងមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងអាណត្តិថ្មី (អាណត្តិទី៦) តាមរយៈអនុក្រឹត្យលេខ ១១២២.អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។