របាយការណ៍ប្រចាំឆ្នាំ២០១៦

       ក្នុងឆ្នំា២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១៩៨.១៧៩.៨៧៤.០០០រៀល កើនជាងឆ្នំា២០១៥ ចំនួន ៦.៨៣១.៦២៨.០០០រៀល ស្មើនឹង ៣,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៩.២៧៣.១០៤.០០០រៀល ថយចុះចំនួន ៧.៦៧៦.០២៧.០០០រៀល ស្មើនឹង ១៣,៤៨% បើធៀប នឹងឆ្នំា២០១៥ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៩៧.៧២៩.៦០០.០០០រៀល កើនចំនួន ៥២.២៩៧.៤៧២.០០០រៀល ស្មើនឹង ៤,២០% និងមូលធនសរុបមានចំនួន ៨១៩.៩៧១.៧៩៦.០០០រៀល កើនចំនួន ៣៦.០០៣.៦១៤.០០០រៀល ស្មើនឹង ៤,៥៩%។

សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ៣,៩៥ ដង
២- អនុបាតចរន្តលឿន ៣,២៤ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,៨៧ %
៤- អនុបាតចំណេញធៀបនឹងមូលធន ៦,១៤ %
៥- អនុបាតគំលាតចំណេញភាព ២៤,៨៦ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៥៦៦,៥៣ រៀល

ក្នុងឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៨.៧៧៥.៤៩០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួង​អាណា​ព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPPWSA_Annual Report 2016(Khmer Version)
PPWSA_Financial Statement 2016(English Version)