សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំមហាសន្និបាតភាគហ៊ុនិក លើកទី៥ របស់ រ.ទ.ស.ភ

        រ.ទ.ស.ភ នឹងរៀបចំមហាសន្និបាតភាគហ៊ុនិក លើកទី៥ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៨:០០នាទី នៅសាលប្រជុំធំ នៅក្នុង​ស្នាក់​ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (អាសយដ្ឋាន: លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

• ម៉ោង ០៨:០០ ដល់ ម៉ោង ០៩:០០ : ការចុះឈ្មោះ
• ម៉ោង ០៩:០០ ដល់ ម៉ោង ០៩:៣០ : ប្រកាសហេតុ
• ម៉ោង ០៩:៣០ ដល់ ម៉ោង ១០:៣០ : បទបង្ហាញស្តីពីលទ្ធផលអាជីវកម្ម
        ក- របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០១៦
        ខ- ទិសដៅអាជីវកម្ម ឆ្នាំ២០១៧
        គ- សំណួរ-ចម្លើយ
• ម៉ោង ១០:៣០ ដល់ ម៉ោង ១១:០០ : មតិបញ្ចប់ និងសេចក្តីថ្លែងអំណរគុណ