មហាសន្និបាតភាគហ៊ុនិក លើកទី៥ របស់ រ.ទ.ស.ភ

        ដើម្បីចូលរួមមហាសន្និបាតភាគហ៊ុនិក លើកទី៥ របស់ រ.ទ.ស.ភ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះភាគហ៊ុនិក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ (កាលបរិច្ឆេទកំណត់ទុក) ត្រូវបញ្ជាក់ការចូលរួម ជាមួយធនាគារអេស៊ីលីដាភីអិលស៊ី ដែលជាភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ នៅរៀងរាល់ថ្ងៃធ្វើការ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៨:០០ នាទី ដល់ម៉ោង ១៦:៣០ នាទី។