ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First STOCK 2018

       រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា៖ ដើម្បីលើកកំពស់ការយល់ដឹងពីវិស័យមូលបត្រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK 2018” ជាលើកទីបី នៅផ្សារទំនើបអ៊ីអន (Daylight Plaza) នាថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ០៩ យប់។
សាធារណជននឹងអាចជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ចីលក់មូលបត្រ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីក្រុមហ៊ុនចុះបញ្ជី ការវិនិយោគក៏ដូចជាទទួលបានការយល់ដឹងបន្ថែមពីការបើកគណនីជួញដូរមូលបត្រ និងសេវាពាក់ព័ន្ធផងដែរ។កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនក៏មានអមដោយការប្រគុំតន្ត្រី និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផ្សេងៗដែលមានដូចជា៖ កុំព្យូទ័រ Laptop, Smart Watch, Action Camera និង USB ជាច្រើនរង្វាន់។

អាស្រ័យហេតុនេះ សូមសាធារណជនអញ្ជើញចូលរួមឱ្យច្រើនកុះករ ដើម្បីលើកកំពស់វិស័យមូលបត្រទាំងអស់គ្នា។