របាយការណ៍ប្រចាំឆ្នាំ២០១៧ និងព័ត៌មានស្តីពី ការកើនឡើងចំណេញប្រតិបត្តិការ និងការថយចុះចំណេញសុទ្ធរបស់ រ.ទ.ស.ភ សម្រាប់ឆ្នាំ២០១៧

       ក្នុងឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ២៣២.៨៩៣.០៨៩.០០០រៀល កើនជាងឆ្នំា២០១៦ ចំនួន ៣៤.៧១៣.២១៥.០០០រៀល ស្មើនឹង ១៧,៥២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៣.០៦៧.៨២៦.០០០រៀល ថយចុះចំនួន ១៦.២០៥.២៧៨.០០០រៀល ស្មើនឹង ៣២,៨៩% បើធៀបនឹងឆ្នំា២០១៦។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៣៦២.០១១.៧៧៧.០០០រៀល កើនចំនួន ៦៤.២៨២.១៧៧.០០០រៀល ស្មើនឹង ៤,៩៥% និងមូលធនសរុបមានចំនួន ៨៣៩.១២៤.៧៨៦.០០០រៀល កើនចំនួន ១៩.១៥២.៩៩០.០០០រៀល ស្មើនឹង ២,៣៤%។

សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,៥៦ ដង
២- អនុបាតចរន្តលឿន ១,៩៧ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៤៩ %
៤- អនុបាតចំណេញធៀបនឹងមូលធន ៣,៩៩ %
៥- អនុបាតគំលាតចំណេញភាព ១៤,២០ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៣៨០,២១ រៀល

សម្រាប់ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៦.១៤៨.៦១៣.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPPWSA_Annual Report 2017(Khmer Version)
PPWSA_Financial Statement 2017(English Version)