ការបង្កើត​គណៈ​កម្មាធិការ​តែងតាំង​របស់​ រ.ទ.ស.ភ

១. បង្កើត​គណៈកម្មាធិការ​តែងតាំង​មួយដែលមាន​សមាសភាព​ដូចខាងក្រោម:
         ១. ឯកឧត្តម ម៉េង សក្តិធារ៉ា      ប្រធានក្រុមប្រឹក្សាភិបាល
         ២. ឯកឧត្តម ជូ វិជិត្ត      សមាជិក​ក្រុមប្រឹក្សាភិបាល​តំណាង​ក្រួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
         ៣. លោក ស៊ីម ស៊ីថា      អគ្គនាយក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
         ៤. លោក ឃុត វុត្យារិទ្ធ      តំណាងនិយោជិត​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សមាជិក​ក្រុមប្រឹក្សាភិបាល
         ៥. លោក កើត ឆែ      សមាជិកក្រុមប្រឹក្សាភិបាល តំណាងសាលារាជធានីភ្នំពេញ
         ៦. លោកបណ្ឌិត ជា វិសុទ្ធ      អគ្គនាយករង ទទួលបន្ទុកក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាន និងបណ្តុះបណ្តាល

២. - គណៈកម្មាធិការដែលមាន​សមាសភាព​ខាងលើ​មានភារៈកិច្ច​ជ្រើសរើស ពិនិត្យ និងវាយតម្លៃ​គុណវឌ្ឍិបេក្ខភាព​អភិបាល​ឯករាជ្យ​ និងអភិបាល​មិន​ប្រតិបត្តិតំណាង​ភាគហ៊ុនិក​ឯកជន ដើម្បី​ដាក់ជូន​មហាសន្និបាត​ភាគហ៊ុនិកបោះឆ្នោត​សម្រេច​ជ្រើសរើស​។
     - គណៈកម្មាធិការ​តែងតាំង​មានលេខាធិការដ្ឋាន​របស់ រ.ទ.ស.ភ ជាជំនួយការ។