របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨

       ក្នុងត្រីមាសទី៣ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៨.០៣៤.៩០០.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៧ ចំនួន ៣.៧៨៨.១២៩.០០០រៀល ស្មើនឹង ៦,៩៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.២៣៧.១៨៨.០០០រៀល ថយចុះចំនួន ៩៩២.១៤៨.០០០រៀល ស្មើនឹង ១២,០៦% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៧។ សម្រាប់រយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧៣.៨៤៦.៨៨៣.០០០រៀល កើនចំនួន ៥.២៣៧.០៩១.០០០រៀល ស្មើនឹង ៣,១១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៤.៨១០.២០៣.០០០រៀល កើនឡើងចំនួន ១២.០១១.៧១៣.០០០រៀល ស្មើនឹង ៥២,៦៩% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤៣០.៩១៦.៨៨១.០០០រៀល កើនចំនួន ៦៨.៩០៥.១០៤.០០០រៀល ស្មើនឹង ៥,០៦% និងមូលធនសរុបមានចំនួន ៨៦០.៥៤១.១២១.០០០រៀល កើនឡើងចំនួន ២១.៤១៦.៣៣៥.០០០រៀល ស្មើនឹង ២,៥៥%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ១,៨៩ ដង
២- អនុបាតចរន្តលឿន ១,១៣ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៥១ %
៤- អនុបាតចំណេញធៀបនឹងមូលធន ០,៨៤ %
៥- អនុបាតគំលាតចំណេញភាព ១២,៤៧ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៨៣,២១ រៀល

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ២០.២៦៩.៥៥២.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។


សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Report 2018(Khmer Version)
PPWSA 3rd Quarterly Financial Information 2018(English Version)