ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
Construction of Bakheng Water Treatment Plant (Phase 1) (Unofficial Translation)



        នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រ.ទ.ស.ភ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១៣៦ លានដុល្លារអាមេរិក ដែលទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប (EIB) និងថវិកាបដិភាគរបស់ រ.ទ.ស.ភ ចំនួន ២០ លានដុល្លារអាមេរិក។ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ នឹងចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។

        On November 14, 2019, PPWSA and VINCI Construction Grands Projets enter into agreement on Construction of Bakheng Water Treatment Plant (Phase 1) with the production capacity of 195,000m3/day. This construction contract is approximately USD156 million which are financed by subsidiary loan from Ministry of Economy and Finance (MEF) funded by development partners, AGENCE FRANCAISE DE DEVELOPMENT (AFD) and EUROPEAN INVESTMENT BANK (EIB), amounting to USD 136 million and PPWSA's fund, amounting to USD 20 million. The construction will be started by late November 2019 and completed by late 2022.