Annual Report 2019

       ក្នុងឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មាន ចំណូលសរុបចំនួន ២១៦.៤៩៦.៨១៦.០០០ រៀល ថយចុះជាង ឆ្នំា២០១៨ ចំនួន ៤៨.៥៩៦.៤៧៧.០០០រៀល ស្មើនឹង ១៨,៣៣% និងចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ៣៣.២៩១.៩១៣.០០០រៀល ថយចុះចំនួន ៤០.៣១៥.២៥៥.០០០រៀល ស្មើនឹង ៥៤,៧៧% បើធៀបនឹងឆ្នំា២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្ម សរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦០៤.៣៤៣.៩២២.០០០រៀល កើនឡើងចំនួន ១៥៤.៩៣៥.១០៧.០០០រៀល ស្មើនឹង ១០,៦៩% និងមូលធនសរុបមានចំនួន ៩១៣.៧០៤.៦៣៩.០០០រៀល កើនឡើងចំនួន ១៤.៣៦៦.៥៥៣.០០០រៀល ស្មើនឹង ១,៦០%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៩ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត១,១៥ ដង
១.២ អនុបាតចរន្តលឿន០,៦២ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម២,១៨%
២.២ អនុបាតចំណេញធៀបនឹងមូលធន៣,៦៧%
២.៣ អនុបាតគម្លាតចំណេញដុល២៤,១៧%
២.៤ អនុបាតគម្លាតចំណេញភាព១៥,៣៨%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣៨២,៧៨%
២.៦ អនុបាតលទ្ធភាពសងការប្រាក់៤,៥២%

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA_Annual Report 2019(Khmer Version)
PPWSA_Financial Statement 2019(English Version)

















BUSINESS PARTNERS