របាយការណ៍ប្រចាំឆ្នាំ២០១២ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ១៣៥.១១៩.៥១៨.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៧,៤១% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៣៤.៤២០.៩៦១.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ៧,៦០%។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នេះដែរ ទ្រព្យសកម្មសរុបមានចំនួន ៩៩៩.៦៨១.២៣០.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៥,៥៤% និងមូលធនភាគហ៊ុនមានចំនួន ៥៤១.២២៧.២៨២.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៦,៣៩%។

សូចនករសំខាន់ៗសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ មានដូចខាងក្រោម៖

១- អនុបាតចរន្ត(Current Ratio)៤,១៣ ដង
២- អនុបាតចរន្តលឿន(Quick Ratio) ៣,១៣ ដង
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម(Return on Asset)៣,៦៩%
៤- ផលចំណេញក្នុងមួយឯកតាមូលធន(Return on Equity)៥,៥១%
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម(Asset Turnover Ratio) ០,១៤ ដង
៦- ថ្លៃដើមមធ្យម(Average Cost) ៩៦៣,៤៥ រៀល/ម៣
7- ថ្លៃដើមផលិតមធ្យម(Average Production Cost)២៦៩,៩៩ រៀល/ម៣
8- សន្ទស្សន៍និយោជិត ធៀបអតិថិជន(Staff Production Index)២,៥៨ (នាក់/១០០០អតិថិជន)

សម្រាប់ទិសដៅឆ្នំាបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៣៤.៤២០ លានរៀល ដូចដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល និង​ក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១២ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA Annual Report 2012(Khmer Version)
PPWSA_FS The year ended 31 Dec 2012(English Version)