របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ក្នុងត្រីមាសទី១ ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៩.៨៩៩.៨៤១.០០០ រៀល កើនលើស ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ២៩,៦៥% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ១៤.២៦៧.៦២១.០០០ រៀល កើនលើស ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ១៣០,៩៧%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានឡើងរហូតដល់ ១.០២៦.៩២០.៣៣១.០០០ រៀល និងមូលធនភាគហ៊ុនកើនឡើងរហូត ដល់ ៦៧១.៣៦១.២២១.០០០ រៀល។

សូចនករសំខាន់ៗនៃរបាយការណ៍ត្រីមាសទី១ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន១៦៤.០៥ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ២,១៧ %
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម១,៤១ %
៤- អនុបាតចរន្ត៥,៧៩ ដង
៥- អត្រាអនុបាតចរន្តលឿន ៤,៥៥ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៤ ដង
7- ថ្លៃដើមមធ្យម៩០៥,១៨ រៀល
8- ថ្លៃដើមផលិតមធ្យម ២៧៤,២៩ រៀល
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន)២,៦៦

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានចំណេញពិតមិនតិចជាង ៣៨.៤៤៦ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ចុចត្រង់នេះ (Click here)។
PPWSA 1st Quarterly Financial Report 2013 (Khmer Version)
PPWSA 1st Quarterly Financial Information 2013 (English Version)