រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលពានរង្វាន់ International Trophy for Quality

        ពានរង្វាន់ International Trophy for Quality ជាពានរង្វាន់​អន្តរជាតិដែល​បាន​បង្កើត​ឡើង​សម្រាប់ប្រគល់ជូន​ដល់បណ្តា​សហគ្រាស​​ឧស្សាហកម្ម​​លើ​ពិភពលោក ដែលផលិតផល និង សេវាកម្ម​របស់ខ្លួនត្រូវបានទទួលស្គាល់ជាសាកល។
        ការវាយតម្លៃផ្តល់ជ័យលាភីបានផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងគុណភាពសរុប (Total Quality Management) ដោយរាប់បញ្ចូលទាំងការសម្រេចបាន និងការលើកកម្ពស់​ទស្សនវិជ្ជា​ស្តីពីគុណភាព ដែលធ្វើឲ្យសហគ្រាសឧស្សាហកម្មទាំងឡាយទទួលបាននូវឧត្តមភាពខ្ពស់។
        កម្មវិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប៉ារីស ប្រទេស​បារាំង ដោយ លោកអគ្គនាយករង រស់ គឹមលាង ត្រូវបានចាត់ឲ្យទៅចូលរួម និងទទួល​ពានរង្វាន់​នេះ​ក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។