របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៣៦.៥៨៧.១០៧.០០០ រៀល ថយចុះជាងដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ២,២២% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៤៧៩.៩៥៩.០០០ រៀល ថយចុះជាងដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១៦,៧៦%។

សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.០៨៨.០២៩.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១០,៦៥%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៧.០០០ រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០ រៀល។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៣ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន៨៦,០០ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,២៣%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៧៧%
៤- អនុបាតចរន្ត៤,៣៨ ដង
៥- អត្រាអនុបាតចរន្តលឿន ៣,៧២ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៣ ដង
7- ថ្លៃដើមមធ្យម ៩៥៩,០០ រៀល/ម៣
8- ថ្លៃដើមផលិតមធ្យម ១.០០៣,០០ រៀល/ម៣
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន)២,៧៩

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៩.២៨៥ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Financial Report 2013 (Khmer Version)
PPWSA 4th Quarterly Financial Information 2013 (English Version)