របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

    ក្នុងត្រីមាសទី២ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤០.០៣៧.៥៣៦.០០០ រៀល កើនជាង ត្រីមាសទី២ ឆ្នាំ២០១៣ ចំនួន ៦‚០២% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ១០.៨១៧.៩៩១.០០០ រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៣ ចំនួន ២៩‚៥១%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានឡើងរហូតដល់ ១.១៣០.២៩០.៩២៦.០០០រៀល និងមូលធនសរុបកើនឡើងរហូតដល់ ៧០៦.៥៨៧.៥៤២.០០០ រៀល។
សូចនករសំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ មានដូចខាងក្រោម៖

១. ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន១២៤,៣៨ រៀល
២. ផលចំណេញក្នុងមួយឯកតាមូលធន១,៥៤ %
៣.​ ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៩៧ %
៤. អនុបាតចរន្ត៤,៨០ ដង
៥.​ អនុបាតចរន្តលឿន៤,០៩ ដង
៦.​ អនុបាតជុំបង្វិលទ្រព្យសកម្ម០,០៣ ដង
៧. ថ្លៃដើមមធ្យម៨០៣,៧៤ រៀល/ម៣
៨. ថ្លៃលក់ទឹកមធ្យម៩៣២,៣៣ រៀល/ម៣
៩. សន្ទស្សន៍និយោជិតធៀបអតិថិជន(នាក់/១០០០អតិថិជន)២,៩៨

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១២‚០២៦ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Financial Report 2014 (Khmer Version)
PPWSA 2nd Quarterly Financial Information 2014 (English Version)