របាយការណ៍ប្រចាំ​ត្រីមាសទី៣ ​ឆ្នាំ២០១៤ ​និង​ព័ត៌មាន​ហិរញ្ញវត្ថុក្នុង​គ្រា​សង្ខេប​ សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ​៩ខែ ​ថ្ងៃទី៣០ ​ខែកញ្ញា ​ឆ្នាំ២០១៤ ​ដែល​បាន​ពិនិត្យ​ឡើង​វិញ​ដោយស​វនករ​ឯករាជ្យ

    ក្នុងត្រីមាសទី៣ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤០.៩៦៧.៧៤០.០០០ រៀល កើនជាង ត្រីមាសទី៣ ឆ្នំា២០១៣ ចំនួន ៣.៦៣៨.៦៥១.០០០ រៀល ស្នើនឹង ៩,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ សរុបចំនួន ១៨.២៧៧.៤៩៣.០០០ រៀល កើន ចំនួន ១០.២៨៩.៩៨១.០០០ រៀល ស្មើនឹង ១២៨,៨៣% បើធៀបនឹងត្រីមាសទី​៣ ឆ្នំា២០១៣។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១១៥.២៦៣.០០៩.០០០ រៀល កើន ចំនួន ២៦៩.៩០៩.០០០ រៀល ស្មើនឹង ០,២៣% បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៣ និងចំណេញសុទ្ធ ក្រោយបង់ពន្ធ មានចំនួន ៣៤.៤៤៤.៣១៨.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.៨៣៦.២៤៦.០០០ រៀល ស្មើនឹង ១២,៥៣%។ នៅចុងការិយ​បរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១៦៩.១៥៩.០៥៧.០០០ រៀល និងមូលធនសរុប មានចំនួន ៧២៤.៨៦៥.០៣៥.០០០ រៀល។ សូចនករសំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ មានដូចខាងក្រោម៖

១.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ២១០,១៥ រៀល
២. អនុបាតចំណេញធៀបនឹងមូលធន២,៥៥%
៣.​ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៥៩%
៤. អនុបាតចរន្ត៤,៥៣ ដង
៥.​ អនុបាតចរន្តលឿន៣,៨០ ដង
៦.​ អនុបាតជុំបង្វិលទ្រព្យសកម្ម០,០៤ ដង
៧. ថ្លៃដើមមធ្យម៩៣៧,០០ រៀល/ម៣
៨. ថ្លៃលក់ទឹកមធ្យម១.០០២,០០ រៀល/ម៣
៩. សន្ទស្សន៍និយោជិតធៀបអតិថិជន(នាក់/១០០០អតិថិជន)២,៩៩

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១២‚៧៨៨ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2014 (Khmer Version)
PPWSA 3rd Quarterly Financial Information 2014 (English Version)