​រ​បាយការណ៍​ប្រចាំ​ត្រី​មាសទី៤ ឆ្នាំ២០១៤ និង​ព័ត៌​មាន​ហិ​រញ្ញ​វត្ថុ​ក្នុង​គ្រា​សង្ខេប ដែល​បាន​ត្រួត​ពិនិត្យ ប៉ុន្តែ​មិន​បាន​ធ្វើ​សវ​នកម្ម ​សម្រាប់​ដំណាច់​ត្រី​មាស ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

    ក្នុងត្រីមាសទី៤ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤១.២៧៩.៨៤០.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៣ ចំនួន ៤.៦៩២.៧៣៣.០០០រៀល ស្មើនឹង ១២,៨៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.០០៩.៦៣៣.០០០រៀល កើនចំនួន ៣.៥២៩.៦៧៤.០០០រៀល ស្មើនឹង ៤៧,១៩% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៣។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥៦.៥៤២.៨៤៩.០០០រៀល កើនចំនួន ៤.៩៦២.៦៤២.០០០រៀល ស្មើនឹង ៣,២៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៤៥.៤៥៣.៩៥១.០០០រៀល កើនលើសចំនួន ៧.៣៦៥.៩២១.០០០រៀល ស្មើនឹង ១៩,៣៤% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.១៦៦.០៥១.០៧៣.០០០រៀល កើនលើសចំនួន ៦៧.០៧៤.៣៥៧.០០០រៀល ស្មើនឹង ៦,១០% និងមូលធនសរុប មានចំនួន ៧៣៥.៨៧៤.៦៦៨.០០០រៀល កើនលើសចំនួន ៤០.៦៩៣.០៣៨.០០០រៀល ស្មើនឹង ៥,៨៥% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៤ មានដូចខាងក្រោម៖

១. ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន១២៦,៥៩ រៀល
២. អនុបាតចំណេញធៀបនឹងមូលធន១,៥៤%
៣.​ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម០,៩៦%
៤. អនុបាតចរន្ត៤,៨៥ដង
៥.​ អនុបាតចរន្តលឿន៤,១៤ដង
៦.​ អនុបាតជុំបង្វិលទ្រព្យសកម្ម០,០៤ដង
៧. ថ្លៃដើមមធ្យម៩០៨,០០រៀល/ម៣
៨. ថ្លៃលក់ទឹកមធ្យម១.០២៥,០០រៀល/ម៣
៩. សន្ទស្សន៍និយោជិតធៀបអតិថិជន(នាក់/១០០០អតិថិជន)៣,១៤

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១១.០០៧ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4rd Quarterly Financial Report 2014 (Khmer Version)
PPWSA 4rd Quarterly Financial Information 2014 (English Version)