ការទទួលពានរង្វាន់ ”Best Enterprise Award and Manager of the Year” នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស
 
     រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលពានរង្វាន់ Best Enterprise ជាពានរង្វាន់ខ្នាតអន្តរជាតិដែលបានបង្កើតឡើង សម្រាប់ប្រគល់ជូនដល់បណ្តាក្រុមហ៊ុនទាំងឡាយលើពិភពលោក និងមេដាយ Manager of the Year ប្រគល់ជូននាយកប្រតិបត្តិ (CEO) ដែលមានស្នាដៃឈានមុខគេក្នុងការងារអាជីវកម្ម, សេដ្ឋកិច្ច និងការវិវឌ្ឍន៍រីកចម្រើនរបស់សង្គម។
     ការវាយតម្លៃផ្តល់ជ័យលាភីបានផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងគុណភាពសរុប (Total Quality Management) ដោយរាប់បញ្ចូលទាំងគុណភាពក្នុងការបម្រើអតិថិជន, ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរ។
 កម្មវិធីប្រគល់ពានរង្វាន់និងមេដាយនេះបានប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែមេសាឆ្នាំ២០១៥ ដោយមានជ័យលាភីសរុបចំនួន៤០ក្រុមហ៊ុន មកពី៣២ប្រទេសជុំវិញពិភពលោក  ក្នុងនោះមាន៧រូបជាអ្នកនយោបាយ (អភិបាលក្រុង) និង២រូបជាអ្នកវិទ្យាសាស្ត្រ។  ដោយឡែកពីប្រទេសកម្ពុជាយើងមានជ័យលាភីចំនួន២គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផលិតនំស្រួយ លីលី។
     កម្មវិធីប្រគល់ពានរង្វាន់និងមេដាយនេះបានប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែមេសាឆ្នាំ២០១៥ ដោយមានជ័យលាភីសរុបចំនួន៤០ក្រុមហ៊ុន មកពី៣២ប្រទេសជុំវិញពិភពលោក  ក្នុងនោះមាន៧រូបជាអ្នកនយោបាយ (អភិបាលក្រុង) និង២រូបជាអ្នកវិទ្យាសាស្ត្រ។  ដោយឡែកពីប្រទេសកម្ពុជាយើងមានជ័យលាភីចំនួន២គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផលិតនំស្រួយ លីលី។
     ជាមួយនឹងពានរង្វាន់ទាំងពីរនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាន់តែរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីនៅលើឆាកជាតិនិងឆាកអន្តរជាតិ។ នេះជាជោគជ័យថ្មីបន្ថែមមួយទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់    សម្តេចអគ្គមហាសេនាបតីតេជោ      ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង និង ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអាណាព្យាបាល  ព្រមទាំងក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ។
     ជាកិច្ចឆ្លើយតបទៅនឹងគុណូបការៈគុណនេះ ខ្ញុំបាទទាំងអស់គ្នានឹងបន្តខិតខំបំពេញបេសកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សំដៅបន្តពង្រឹងនិងពង្រីកសេវាកម្មទឹកស្អាតជូនដល់រាល់ប្រជាពលរដ្ឋក្នុងទូទាំងរាជធានីភ្នំពេញ ព្រមទាំងក្នុងទីប្រជុំជននានា តាមការចង្អុលបង្គាប់របស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកសម្រេចគោលដៅទី៧ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាយើង។
 
  ភាសាអង់គ្លេស
 ភាសាអង់គ្លេស
 
       
       
   
       
      