របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧
ក្នុងត្រីមាសទី១ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៦.២១៣.៥០៨.០០០រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៦ ចំនួន ៦.៩៧០.២២៤.០០០រៀល ស្មើនឹង ១៤,១៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៣៣៥.៦៤៨.០០០រៀល កើនចំនួន ៣.៧៥៤.៧៥៩.០០០រៀល ស្មើនឹង ៤៩,៥៣% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣០៩.៧៩៩.៦១២.០០០រៀល កើន ចំនួន ១២.០៧០.០១២.០០០រៀល ស្មើនឹង ០,៩៣% និងមូលធនសរុបមានចំនួន ៨១៧.៣៩២.៦០៨.០០០រៀល ថយចុះចំនួន ២.៥៧៩.១៨៨.០០០រៀល ស្មើនឹង ០,៣១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
| ១- អនុបាតចរន្ត | ៣,០១ ដង |
| ២- អនុបាតចរន្តលឿន | ២,៤៥ ដង |
| ៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | 0,៨៧ % |
| ៤- អនុបាតចំណេញធៀបនឹងមូលធន | ១,៣៨ % |
| ៥- អនុបាតគំលាតចំណេញភាព | ២០,១៧ % |
| ៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៣០,៣៤ រៀល |
សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១៣.៥៧១.២៧០.៤០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 1st Quarterly Report 2017(Khmer Version)
PPWSA 1st Quarterly Financial Information 2017(English Version)
ភាសាអង់គ្លេស