សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យចូលនិវត្តន៍ បុគ្គលិកជាន់ខ្ពស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
តាមរយៈសេចក្តីសម្រេចលេខ ០១០ ស.ស.រ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្តីពីការដាក់មន្ត្រី និយោជិត ឱ្យចូលនិវត្តន៍ បានសម្រេចឱ្យ លោក ជា សតិភទ្ទ អគ្គនាយករងទទួលបន្ទុកគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ ចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ តំណែងនេះ នឹងត្រូវបានតែងតាំងជាថ្មីដោយក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ នាពេលខាងមុខ។

