ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថារបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូន និយ័តករមូលបត្រកម្ពុជាយ៉ាងយូរ ត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយសារ រ.ទ.ស.ភ ត្រូវការចាំបាច់ក្នុងការបិទបញ្ជីសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ និងរយៈពេល១២ខែ ឆ្នាំ២០២៤ នាំឱ្យមានការយឺតយ៉ាវលើការ រៀបចំព័ត៌មានហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៤ ជូនសវនករឯករាជ្យត្រួតពិនិត្យ។

