សេវាអតិថិជន

រហូតមកដល់ឆ្នាំ2019 រ.ទ.ស.ភ មានបណ្តាញសរុបចំនួន 388,866បណ្តាញ បំពាក់ដោយនាឡិកាស្ទង់ថ្នាក់ ” C ” ចំពោះនាឡិកាដែលមានទំហំចាប់ពី ១៥ម.ម ដល់ ៤០ ម.ម និងដោយនាឡិកាស្ទង់ថ្នាក់ ”B” ចំពោះនាឡិកាដែលមានទំហំចាប់ពី ៨០ម.ម ឡើងទៅ។ នាឡិកាទាំងនោះសុទ្ធតែត្រូវបានត្រួតពិនិត្យសុក្រិត្យភាពជារៀងរាល់ឆ្នាំ។ បើសិននាឡិកាខូចដោយកត្តាសត្យានុម័ត រ.ទ.ស.ភ នឹងដោះដូរនាឡិកាថ្មីជូនដោយឥតគិតថ្លៃ ប៉ុន្តែបើអតិថិជនជាអ្នកបង្កធ្វើឲ្យនាឡិកាខូច អតិថិជនត្រូវចេញសងថ្លៃនាឡិកាតាមការកំណត់របស់ រ.ទ.ស.ភ។

អតិថិជនប្រើប្រាស់ទឹកត្រូវបានបែងចែកជា ៦ប្រភេទ ទៅតាមថ្លៃប្រើប្រាស់ទឹកបច្ចុប្បន្ន ដូចមានក្នុងតារាងខាងក្រោម ៖



ឆ្នាំ

ជីវភាព

អាជីវកម្ម

អង្គភាពរដ្ឋ

អ្នកលក់ទឹកបន្ត

តំណាងចែកចាយ

បន្ទប់ជួល

សរុប
2004  105,981  14,947  559  17  18  0  121,522  
2005  121,426  16,175  614  34  17  0  138,266  
2006  132,287  18,738  635  47  17  0  151,724  
2007  140,728  20,690  659  54  20  0  162,151  
2008  152,972  24,486  693  36  13  0  178,200  
2009  161,545  28,791  718  28  10  0  191,092  
2010  169,700  32,447  741  20  21  0  202,929  
2011  183,694  34,983  782  18  21  0  219,498  
2012  195,261  39,033  797  17  20  0  235,128  
2013  219,955  43,850  775  13  20  0  264,613  
2014  225,735  44,258  785  14  20  0  270,812  
2015  232,332  51,256  796  13  24  4,603  289,024  
2016  251,067  54,228  655  11  22  4,852  310,835  
2017  271,317  55,891  655  8  20  5,397  333,288  
2018  301,834  58,789  664  7  21  5,703  367,018  
2019  320,900  61,450  692  7  17  5,800  388,866  

យោងតាមតារាងខាងលើ រ.ទ.ស.ភ បានបែងចែកអ្នកលក់ទឹកបន្តជាពីរប្រភេទគឺ អាជីវករលក់ទឹក និងតំណាងចែកចាយទឹក។ ប្រភេទទី១ សំដៅដល់អតិថិជន ដែលធ្វើអាជីវកម្មលក់ទឹកបន្តទៅឲ្យអ្នកប្រើប្រាស់ដទៃទៀត។ ថ្លៃប្រើប្រាស់ទឹករបស់អតិថិជននោះត្រូវបានកំណត់ក្នុងប្រភេទអាជីវកម្ម។ ប្រភេទទី២ សំដៅដល់តំណាងសហគមន៍ ឬតំណាងប្រជាពលរដ្ឋក្នុងតំបន់ ដែល រ.ទ.ស.ភ មិនអាចដាក់បំពង់ចែកចាយទឹកស្អាតចូលទៅបាន។ តំណាងនេះមានភារកិច្ចជាវទឹកផ្ទាល់ពី រ.ទ.ស.ភ យកទៅបែងចែកបន្តដល់សមាជិកសហគមន៍ ឬប្រជាពលរដ្ឋក្នុងតំបន់ដោយមិនសង្កត់ធ្ងន់ទៅលើតែប្រាក់ចំណេញ។ ដូចនេះ រ.ទ.ស.ភ កំណត់យកពីតំណាងចែកចាយទឹកបន្តក្នុងតម្លៃមួយថេរស្មើនឹងថ្លៃប្រើប្រាស់ទឹករបស់អង្គភាពរដ្ឋ។

តារាងថ្លៃប្រើប្រាស់ទឹករបស់ រ.ទ.ស.ភ

តារាងថ្លៃប្រើប្រាស់ទឹករបស់ រ.ទ.ស.ភ បច្ចុប្បន្នមាន ៣ប្រភេទគឺ ជីវភាព អាជីវកម្ម និងអង្គភាពរដ្ឋ។ តម្លៃនេះមានលក្ខណៈកើនឡើងជាលំដាប់ទៅតាមបរិមាណទឹកប្រើប្រាស់ និងតាមប្រភេទអតិថិជិនជីវភាព និងអាជីវកម្ម។ ថ្លៃនេះមានសង្ខេបនៅក្នុងតារាងដូចខាងក្រោម៖


ប្រភេទអតិថិជន បរិមាណទឹកប្រើប្រាស់ក្នុង ១ខែពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន
តម្លៃក្នុង ១ម³



ជីវភាព

      - ពី 00ម³ ដល់ 07ម³

      - ពី 08ម³ ដល់ 15ម³

      - ពី 16ម³ ដល់ 25ម³

      - ពី 26ម³ ដល់ 50ម³

      - ពី 51ម³ ដល់ 100ម³

      - លើសពី 100ម³


      400 រៀល

      720 រៀល

      960 រៀល

      1.250 រៀល

      1.900 រៀល

      2.200 រៀល

   ក្រសួង-ស្ថាប័ន អង្គភាពនានា និងស្ថានទូត
   


      មិនកំណត់តាមបរិមាណប្រើប្រាស់


      2.500 រៀល



អាជីវកម្ម
   

      - ពី 0ម³    ដល់ 15ម³

      - ពី 16ម³ ដល់ 45ម³

      - ពី 46ម³ ដល់ 100ម³

      - ពី 101ម³ ដល់ 200ម³

      - ពី 201ម³ ដល់ 500ម³

      - លើសពី 500ម³


      950 រៀល

      1.100 រៀល

      1.400 រៀល

      1.700 រៀល

      2.100 រៀល

      2.400 រៀល

ដៃគូរពាណិជ្ជកម្ម