ការទទួលពានរង្វាន់ THE PEAK OF SUCCESS 2015

     នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលពានរង្វាន់ THE PEAK OF SUCCESS 2015 ក្នុងកម្មវិធី THE BIZZ 2015 នៅឯទីក្រុងអាតែន ប្រទេសក្រិច។ តាមរយៈការពិនិត្យ និងវាយតំលៃយ៉ាង​យក​ចិត្តទុក​ដាក់ពីសំណាក់​ ស្ថាប័ន្ធពាណិជ្ជកម្មពិភពលោក World Confederation of Businesses (WorlCOB) ទៅលើបណ្តាក្រុមហ៊ុន​ និងអង្គភាព​ទាំងឡាយ ដែលធ្លាប់បានទទួលពានរង្វាន់ THE BIZZ 2014 កន្លងមក​បានបង្ហាញថា​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែជា​អង្គភាព​មួយដ៏​ឆ្នើម​នៅប្រទេស​កម្ពុជា ដោយបន្តរក្សា​បាននូវភាពខ្លាំង​ និងភាពជោគជ័យ​ក្នុងអាជីវកម្ម​របស់ខ្លួនដដែល ដែលជាគំ​រូល្អ​សម្រាប់​សហគមន៍​សេដ្ឋកិច្ចទាំងមូល។ ដូចនេះ ស្ថាប័នខាងលើបាន​សម្រេច​ផ្តល់ពានរង្វាន់ថ្មីមួយបន្ថែមទៀតដល់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានឈ្មោះថា "THE PEAK OF SUCCESS 2015"។











ដៃគូរពាណិជ្ជកម្ម