ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ចូលរួមក្នុងកម្មវិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាប

     នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ចូលរួមក្នុងកម្មវិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាបសំរាប់ប្រើប្រាស់ នៅសហគមន៍ស្ទឹងកំបុត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងសហគមន៍ស្ទឹងកំបុតនេះ មានប្រជាពលរដ្ឋចំនួន ៤៧៥គ្រួសារ ស្មើនឹង ១,០៨៤នាក់ ប្រកបមុខរបរជា កម្មររោងចក្រ កម្មករសំណង់ អ្នករត់ម៉ូតូឌុប និងអាជីវករលក់បន្លែតាមផ្សារ ដោយរកចំណូលប្រចាំថ្ងៃបានប្រមាណ ២០,០០០៛/គ្រួសារ ហើយបច្ចុប្បន្ន​ការទិញទឹក​ឯកជន​មក​ប្រើប្រាស់ក្នុងតំលៃជាមធ្យមចាប់ពី ២,០០០៛ ទៅ ៣,០០០៛ ក្នុងមួយម៉ែត្រគូប។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន​តបណ្តាញទឹក​ស្អាតជូន​ប្រជាពលរដ្ឋក្នុង​សហគមន៍នេះបានចំនួន ១៨៥គ្រួសារ ក្នុងចំណោម ៤៧៥គ្រួសារ។











ដៃគូរពាណិជ្ជកម្ម