ការចូលរួមវេទិការសាធារណៈ

       រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជូនក្រុមការងារចូលរួមក្នុងវេទិការសាធារណៈតាមការអញ្ជើញរបស់សាលារាជធានីភ្នំពេញ នៅតាមបណ្តាខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ និង​បាន​ឆ្លើយ​តប​នូវសំនួររបស់ប្រជាពលរដ្ឋដូចខាងក្រោម៖
សំនួរ-ចម្លើយក្នុងវេទិការសាធារណៈ
I- ខណ្ឌពោធិសែនជ័យ
១-ស្នើសុំតបណ្តាញទឹកស្អាត ចូលភូមិទាំង ១៦ ក្នុងសង្កាត់ ស្នោរ ។
២-ស្នើសុំទឹកស្អាតចំនួន ៣ ខែ្ស ចូលក្នុងភូមិ ចោមចៅ ។
-ទូទាំងភូមិចោមចៅ យើងមានបំពង់ចែកចាយរួចហើយ សូមឲ្យប្រធានភូមិមកទំនាក់ទំនង
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីបញ្ជាក់ទីតាំងសម្រាប់បំពេញសំណើ ។
៣-ស្នើសុំប្រព័ន្ធទឹកស្អាត ចូលភូមិ ព្រៃល្វា សង្កាត់ ចោមចៅ ។
-គ្រោងនឹងអនុវត្ត នៅក្នុងឆ្នាំ ២០១៧ ខាងមុខ ។
៤-ស្នើសុំទឹកស្អាត នៅភូមិត្រពាំងគល់, ភូមិស្ងួនព្រេជ និងភូមិគល់ សង្កាត់ កន្ទោក ។
-ពុំទាន់កំណត់ផែនការវិនិយោគនៅឡើយទេ រដ្ឋាករទឹកស្វយ័តក្រងភ្នំពេញ នឹងអនុវត្តដោយ យោងលើផែនការឆ្នាំ២០១៥-២០២០ដែលបានចែកជូនរួចហើយ។
៥-ស្នើសុំបណ្តាញទឹកស្អាតចូលភូមិ ព្រៃល្ងាថ្មី និងភូមិ ចាក់ជ្រូក ។
-គ្រោងនឹងអនុវត្តនៅ ក្នុងឆ្នាំ២០១៧ខាងមុខ។
៦-ស្នើសុំទឹកស្អាត ចូលភូមិចំការស្បែក សង្កាត់ សំរោងក្រោម ។
-ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ហើយ តែខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមិនមានផែនការពង្រីកសេវាទេ ប្រជាពលរដ្ឋត្រូវស្នើសុំធ្វើ stand pipe (ដាក់នាឡិការួមនៅចុងបំពង់មេ) ។
៧-ស្នើសុំទឹកស្អាតទៅភូមិព្រៃពពេល សង្កាត់ សំរោងក្រោម ។
-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាក់បំពង់ចែកចាយទឹកស្អាតរួចរាល់ហើយ ប្រជាពលរដ្ឋត្រូវយកទឹកពី stand pipe(ដាក់នាឡិការួមនៅចុងបំពង់មេ) ។
II- ខណ្ឌដង្កោ
១-ភូមិ ត្រាំដោក សង្កាត់ ពងទឹក សុំទឹកស្អាតប្រើប្រាស់គ្រប់គ្រួសារ កន្លងមកបានពាក់កណ្តាល ។
-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកគម្រោងផែនការឆ្នាំ២០១៧។
២-ស្នើសុំទឹកស្អាតចូលក្នុងភូមិ ក្រាំងស្វាយ សង្កាត់ ក្រាំងពង្រ ។
-មិនមានក្នុងផែនការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទេ រដ្ឋាករទឹកស្វយ័តក្រងភ្នំពេញ នឹងអនុវត្តដោយយោងលើផែនការឆ្នាំ២០១៥-២០២០ដែលបានចែកជូនរួចហើយ ។
៣-ប្រជាជនក្នុងភូមិខ្វារលិច ចំនួន ២០០គ្រួសារ គ្មានទឹកស្អាតប្រើប្រាស់ (បច្ចុប្បន្នប្រើទឹកអណ្តូងរមាស់) ។
-បានលើកកម្រោងចូលក្នុងផែនការឆ្នាំ២០១៧ រួចហើយ។
៤-ភូមិ ព្រៃស សុំឲ្យមានទឹកប្រើប្រាស់ ព្រោះទុយោមេ មានតាមផ្លូវ វត្តស្លែងចំការដូងហើយ ។
-ពុំទាន់លទ្ធភាពផ្គត់ផ្គង់បាន (សម្ថភាពផលិតកម្ម) ប៉ុន្តែប្រជាពលរដ្ឋតាមរយៈរដ្ឋអំណាចមូល ដ្ឋានអាចមានលទ្ធភាពស្នើសុំដាក់នាឡិកាស្ទង់រួមចែកចាយនៅចុងបំពង់មេ(stand pipe)ដើម្បីទទួលបានទឹកសម្រាប់ប្រើប្រាស់។
៥-សង្កាត់ សាក់សំពៅ សុំតបណ្តាញទឹកស្អាតប្រើប្រាស់ ។
-ពុំមានក្នុងផែនការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទេ រដ្ឋាករទឹកស្វយ័តក្រងភ្នំពេញ នឹង អនុវត្តដោយយោងលើផែនការឆ្នាំ២០១៥-២០២០ដែលបានចែកជូនរួចហើយ។
III- ខណ្ឌចំការមន
១- សង្កាត់ទំនប់ទឹក រដ្ឋាករទឹកបានជីកដាក់បំពង់កន្លងមក លុបវិញមិនបានស្អាតត្រឹមត្រូវ ។
-សូមទំនាក់ទំនងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បី យើងខ្ញុំមានលទ្ធភាពចុះពិនិត្យ និង ធ្វើការកែសម្រួលជូន ។
IV- ខណ្ឌសែនសុខ
១-សង្កាត់ ក្រាំងធ្នង់សុំតបណ្តាញទឹកស្អាតចូលភូមិ ព្រៃមូល ។
-ខាងរដ្ឋាករទឹកបាននឹងកំពុងអនុវត្ត ហើយបានដាក់បំពង់ចែកចាយរួចហើយ។
២-ស្នើសុំតបណ្តាញទឹកនៅភូមិ បន្លាស្អិត (ទីតាំងដី លោក មាស ណារិទ្ធ )។
-រដ្ឋាករទឹកបាននឹងកំពុងអនុវត្តដាក់បំពង់ចែកចាយ។
៣-សង្កាត់ឃ្មួញ ស្នើសុំបណ្តាញទឹកស្អាត ចូល ភូមិ សំរោង, ភូមិឃ្មួញ និងភូមិ បន្លាស្អិត ។
-រង់ចាំការចុះអនវត្ត នៅត្រីមាសទី៤ ឆ្នាំ ២០១៦ ។
៤-សហគមន៍សែនសប្បាយ ភូមិ សែនសុខ ១ សង្កាត់ ឃ្មួញ ស្នើសុំពន្លឿនគម្រោងបំពង់ទឹកស្អាត ។
-ទូទាំងខណ្ឌមានបណ្តាញទឹកស្អាតប្រើប្រាស់ហើយ សូមប្រធានភូមិមកទំនាក់ទំនងជាមួយ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បី ដឹងពីស្ថានភាពទីតាំងដែលត្រូវបំពេញបន្ថែម។ ៥-ស្នើសុំទឹកស្អាតចូលក្នុងភូមិសំរោងទាវ ។
-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំពុងអនុវត្តដាក់បំពង់ចែកចាយរួចហើយ។
៦-ស្នើសុំទឹកស្អាតចូលតំបន់ទួលអំពិល ភូមិ អន្លង់ក្ងាន សង្កាត់ ឃ្មួញ ។
-បានលើកគម្រាងដាក់ចូលនៅក្នុងផែនការឆ្នាំ២០១៧ ។
V- ខណ្ឌឬស្សីកែវ
១-សុំបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ចែកចាយជូនប្រជាពលរដ្ឋ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក តាមបណ្តោយទំនប់កប់ស្រូវ ចាប់ពីផ្លូវជាតិលេខ ៥ រង្វង់មូលផ្សារផ្លាហ្សា ។
-ទីតាំងស្នើសុំបច្ចុប្បន្នមានកាផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន(មានអាជ្ញាប័ណ្ណ)ដោយឡែកក្នុងសហគមន៍ ឡកំបោរទាំងមូលត្រូវបានទទួលការផ្គត់ផ្គង់ពីរដ្ឋាកេទឹកស្វយ័តក្រុងភ្នំពេញ។
២-ប្រជាពលរដ្ឋភូមិ បឹងសាឡាង សង្កាត់ ឬស្សីកែវ សុំបណ្តាញទឹកស្អាតប្រើប្រាស់ និងដោយបំពង់តូច ការប្រើប្រាស់រាល់ថ្ងៃមិនគ្រប់គ្រាន់ ។
-ទីតាំងខាងលើពុំទាន់បានកំណត់ច្បាស់លាស់ ដែលធ្វើឲ្យមានផលវិបាកក្នុងការពង្រីកបំពង់បន្ថែម។
VI- ខណ្ឌមានជ័យ
១- ប្រជាពលរដ្ឋនៅ ភូមិព្រែកតាគង់ ១ សុំបណ្តាញទឹកប្រើប្រាស់ ព្រោះទឹកឯកជនថ្លៃពី ៣០០០ រៀល ៤០០០រៀល ក្នុង មួយម៉ែត្រគូប ។
-ភាគច្រើនមានបណ្តាញទឹករួចរាល់ហើយ សូមប្រធានភូមិមកទំនាក់ទំនងជាមួយរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញដើម្បីកំណត់ទីតាំងច្បាស់លាស់ងាយស្រួលដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បំពេញបានផ្ទៃសេវាដែលនៅសេសសល់។
VII- ខណ្ឌច្បារអំពៅ
១- ប្រជាពលរដ្ឋតាមផ្លូវទួលឈើនាង ភូមិ មិត្តភាព សង្កាត់ ព្រែកឯង ចម្ងាយ ៤៥០០ម សុំទឹកស្អាត។
-ពុំមានដាក់ចូលក្នុងផែនការទេ។ បច្ចុប្បន្នមានការផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន(មានអាជ្ញា ប័ណ្ណ)។
២- ប្រជាពលរដ្ឋសង្កាត់វាលស្បូវ, ព្រែកឯង, ក្បាលកោះ និងព្រែកថ្មី សុំបណ្តាញទឹកស្អាតរបស់រដ្ឋប្រើប្រាស់។
-ពុំមានដាក់នៅក្នុងផែការទេ បច្ចុប្បន្នមានការផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន(មានអាជ្ញាប័ណ្ណ) ។
៣-ប្រជាពលរដ្ឋភូមិកោះក្របី និងកោះក្របី ១ សុំបណ្តាញទឹកស្អាតប្រើប្រាស់ ។
-ពុំមានដាក់ក្នុងផែនការទេ បច្ចុប្បន្នមានកាផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន(មានអាជ្ញាប័ណ្ណ)។
៤-ប្រជាពលរដ្ឋ ភូមិ ដើមម៉ាក់គ្លឿ ផ្លូវ ៣៦៩ សង្កាត់ច្បារអំពៅ សុំបណ្តាញទឹកស្អាតប្រើប្រាស់ ។
-តាមរយៈរដ្ឋអំណាយមូលដ្ឋាន សូមដាក់ពាក្យមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រោះភាគច្រើន មានបណ្តាញទឹករួចរាល់ហើយ។
VIII- ខណ្ឌព្រែកព្នៅ
១-ប្រជាពលរដ្ឋភូមិត្រពាំងវែង និងភូមិកប់ស្រូវធំ សង្កាត់គោករកា សុំបណ្តាញទឹកស្អាតប្រើប្រាស់ ព្រោះ បច្ចុប្បន្នទឹកបឹងកប់ស្រូវប្រើលែងកើត បណ្តាលឲ្យរមាស់ និងសង្កាត់ គោករកា សុំបំភ្លឺ ថាតើនៅឆ្នាំណា ទើបបានទទួលទឹកស្អាតប្រើប្រាស់ ព្រោះព្ញថាឆ្នាំ ២០១៤-២០១៥ ឥឡូវ ២០១៦ ហើយ ។
-បានលើកគម្រោងដាក់ចូលក្នុងផែនការឆ្នាំ២០១៩ ។
២-ភូមិសំហេងកណ្តាល សុំជួយពិនិត្យតម្លៃទឹកស្អាតផង ប្រើប៉ុណ្ណា សុំឲ្យគិតប៉ុណ្នឹង ។
-សូមមកទំនាក់ទំនងផ្ទាល់ជាមួយនាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បី ទទួលបានការបកស្រាយ និងពន្យល់ ។
IX- ខណ្ឌជ្រោយចង្វារ
១-ប្រជាពលរដ្ឋភូមិ ខ្ទរ និងភូមិបាក់ខែង សុំបណ្តាញទឹករដ្ឋប្រើប្រាស់ ។
-បានលើកគម្រោងដាក់ចូលក្នុងផែនការឆ្នាំ២០១៧។
២-ប្រជាពលរដ្ឋសង្កាត់ កោះដាច់ទាំងអស់គ្នា សុំបណ្តាញទឹកស្អាតរបស់រដ្ឋសម្រាប់ប្រើប្រាស់ ។
-ពុំមានក្នុងផែនការទេ (ពុំទាន់មានលទ្ធភាពនៅឡើយ) ។
៣-ប្រជាពលរដ្ឋនៅតាមដងព្រែក ភូមិព្រែកតាគង់ និងព្រែកតាសេក សុំទឹកស្អាតប្រើប្រាស់ ព្រោះប្រភពទឹក ប្រើប្រាស់បច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនសាងសង់បង្ហូរទឹកស្អុយចូល។ ដោយឡែក លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានលើកឡើងពីភាពខុសគ្នារវាងប្រជាពលរដ្ឋដែលរស់នៅភូមិខ្ទរ មិនទាន់ មានទឹកប្រើប្រាស់ ដោយរង់ចាំផែនការ និងខ្វះទឹក ជាមួយសំណង់ផ្ទះល្វែង ប៉េង ហួត ដែលនៅខាង មុខឆ្លងថ្នល់មានទឹកប្រើប្រាស់ ។
-បានលើកគម្រោងដាក់ចូលក្នុងផែនការឆ្នាំ២០១៧ហើយភូមិខ្ទរមានទឹកទិញពីឯកជនចំនួន០៣ម្ចាស់ បច្ចប្បន្ននេះមានទឹកប្រើប្រាស់។ រដ្ឋាករទឹកមានផែនការដាក់បំពង់តាមបណ្តោយផ្លូវ ឆ្នាំ២០១៦ដល់ស្ពានទី១ (បូរី ប៉េងហួតស្ថិតនៅមុនដល់ស្ពានទី១) ឆ្នាំ២០១៧ រដ្ឋាករទឹកគ្រោងដាក់បំពង់ដល់ពាក់កណ្តាលជិតដល់ស្ពានទី២ (ចុងឆ្នាំនេះយើងគ្រោងដាក់បំពង់មេនៅខាងលិចផ្លូវសិន) ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាបជូនជ្រាបអំពីដំណើរការការពង្រីក បណ្តាញចែកចាយ ទាក់ទិនទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដូចខាងក្រោមៈ
១-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងបានរៀបចំនូវផែនការការងារមេ (Master plan) រយៈពេល ៥ឆ្នាំ (២០១៥-២០២០) តាមលទ្ធភាពដែលអាចអនវត្តបានស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល។
២-យោងតាមផែនការខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកនូវផែនការសកម្មភាពរយះពេល៥ឆ្នាំម្តង (ដោយយោងលើផែនការមេ) ស្នើសុំការឯកភាពពីក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនិងក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម) ។
៣-ទទួលបានការឯកភាពពីស្ថាប័នទាំង ៣ ខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវស្វែង ប្រភពថវិកាចំណាយ(កម្ចី) សម្រាប់ការងារខាងលើ ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីអនុវត្តការងារខាងលើ ។
៤-ទទួលបានការឯកភាព និងបថវិកាសម្រាប់ការងារវិនិយោគខាងលើ រដ្ឋាករទឺកស្វយ័ត ក្រុងភ្នំពេញ ត្រូវអនុវត្តនូវនិតិវិធីកិច្ចលទ្ធកម្មរយៈពេល១ឆ្នាំម្តង រៀបចំនូវផែនការឆ្នាំ ដើម្បីទិញូនូវបណ្តាសម្ភារក្នុងការអនវត្ត ។ ការបញ្ជាទិញនិងអនុវត្តនេះទាមទារយ៉ាងហោចណាស់រយះពេល១ឆ្នាំ មុនការអនុវត្តនូវជំហានដូចបានជម្រាបជូនខាងលើ ដូចនេះសំណើរប្រជាពលរដ្ឋត្រូវរៀបចំអោយបានមុន១ឆ្នាំទើបអនុវត្តបាន។

















ដៃគូរពាណិជ្ជកម្ម