របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០

       ក្នុងត្រីមាសទី១ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៥.៨១៧.៣១៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន ២០.៥៥៨.៣៦៩.០០០រៀល ស្មើនឹង ៣៧,២០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៦.៦០៣.៩៤៤.០០០រៀល កើនឡើងចំនួន ១៨.១៧៥.៨៨២.០០០រៀល ស្មើនឹង ២១៥,៦៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦២០.៨៩៩.៦១៩.០០០ រៀល កើនឡើងចំនួន ១៦.៥៥៥.៦៩៧.០០០រៀល ស្មើនឹង ១,០៣ និងមូលធនសរុបមានចំនួន ៩៤០.៣០៨.៥៨៣.០០០រៀល កើនឡើង ចំនួន ២៦.៦០៣.៩៤៤.០០០រៀល ស្មើនឹង ២,៩១%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៣០ ដង
     ១.២ អនុបាតចរន្តលឿន០,៧២ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៧២ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៩១ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤១,៥០ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៥,០៩ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣០៥,៨៩ រៀល
     ២.៦ អនុបាតលទ្ធភាពសងការប្រាក់៣៨,៥៩ ដង

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៥.៦៩៩.៦៩០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៥៧.៤០០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨០.១៦៧.២៨៦.០០០រៀល និងចំណាយសរុបចំនួន ៤៧.០៣៣.០៣៦.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០(ភាសាអង់គ្លេស)
របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ២០២០(ភាសាអង់គ្លេស)

ដៃគូរពាណិជ្ជកម្ម