ការបន្តអាណត្តិមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (អាណត្តិទី៧)

       តាមរយៈអនុក្រឹត្យលេខ ១៦៣ អនក្រ.តត ចុះថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ការបន្តអាណត្តិមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ស៊ឹម ស៊ីថា បច្ចុប្បន្នជាអគ្គនាយក រ.ទ.ស.ភ ត្រូវបានបន្តអាណត្តិការងារក្នុងមុខតំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់អាណត្តិថ្មី (អាណត្តិទី ៧)។











ដៃគូរពាណិជ្ជកម្ម