របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩



      ក្នុងត្រីមាសទី១ ឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៥.២៥៨.៩៤៧.០០០រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៨ ចំនួន ៨៨៦.៦៩៣.០០០រៀល ស្មើនឹង ១,៦៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.៤២៨.០៦២.០០០រៀល កើនឡើងចំនួន ៥៧៣.៨៣១.០០០រៀល ស្មើនឹង ៧,៣១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៨។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៤៦៩.៦១៩.៨២៥.០០០រៀល កើនចំនួន ២០.២១១.០១០.០០០រៀល ស្មើនឹង ១,៣៩% និងមូលធនសរុបមានចំនួន ៨៨៨.៨៤០.៧៨៨.០០០រៀល ថយចុះចំនួន ១០.៤៩៧.២៩៨.០០០រៀល ស្មើនឹង ១,១៧%។

      សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងផលិតទឹកស្អាតចំនួន ៥១.៤១១.០០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៥១.២១៩ម៉ែត្រ និងគ្រោងចំណូលប្រមាណ ៦២,៤ ប៊ីលានរៀល និងចំណាយសរុបចំនួន ៤៩,៤ ប៊ីលានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមទាញយកឯកសារទាំងស្រុងខាងក្រោមនេះ៖
PPWSA 1st Quarterly Report 2019
PPWSA 1st Quarterly Financial Information 2019










ដៃគូរពាណិជ្ជកម្ម