របាយការណ៍ប្រចាំឆ្នាំ២០២០

       ក្នុងឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣២៤.៣៦៧.៨៥៦.០០០រៀល កើនឡើងជាងឆ្នំា២០១៩ ចំនួន ១០៧.៨៧១.០៤០.០០០រៀល ឬ ៤៩,៨៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៨.៣៥១.៨៤៥.០០០រៀល កើនឡើងចំនួន ៥៥.០៥៩.៩៣២.០០០រៀល ឬ ១៦៥,៣៩% បើធៀបនឹងឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៨៦៤.៦១៨.១៤០.០០០រៀល កើនឡើងចំនួន ២៦០.២៧៤.២១៨.០០០រៀល ឬ ១៦,២២% និងមូលធនសរុបមានចំនួន ៩៨២.០៥២.៦៥៧.០០០រៀល កើនឡើងចំនួន ៦៨.៣៤៨.០១៨.០០០រៀល ឬ ៧,៤៨%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត១,០៨ ដង
១.២ អនុបាតចរន្តលឿន០,៦៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៥,០៩%
២.២ អនុបាតចំណេញធៀបនឹងមូលធន៩,៣២%
២.៣ អនុបាតគម្លាតចំណេញដុល៣៩,៩៥%
២.៤ អនុបាតគម្លាតចំណេញភាព២៧,២៤%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១.០១៥,៨៥រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៧,៨៧ដង


សម្រាប់ឆ្នាំ២០២១ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណេញពិតប្រមាណ ១០៣.៧៤២.៥០៤.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។ សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA_Annual Report 2020(Khmer Version)
PPWSA_Financial Statement 2020(English Version)

















ដៃគូរពាណិជ្ជកម្ម