របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១២ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ(ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១២)
ក្នុងត្រីមាសទី៣ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំ២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៥.២១៤.៤៥២.០០០រៀល កើនលើស ត្រីមាសទី៣ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ ចំនួន ២២,៩៥% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៧.៩៨១.៧២៦.០០០ រៀល មានការថយចុះ ចំនួន ២៩,០០% បើប្រៀបធៀបនឹងត្រីមាសទី៣ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១។ ចំណែកឯ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៩៧.៧០១.៥៨៤.០០០រៀល កើនលើស ចំនួន ១៣,៦៥% បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១១ និងចំណេញសុទ្ធក្រោយបង់ពន្ធ ២៥.៤៣៤.៤២៧.០០០រៀល កើនឡើងលើស ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១១ ចំនួន ១១,៣៥% ។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ៩៦៦.៥៣១.៨២០.០០០ រៀល និងមូលធនភាគហ៊ុនកើនឡើងរហូតដល់ ៥៤១.២១៧.៨៥៩.០០០រៀល។
សូចនករសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ មានដូចខាងក្រោម៖
| ១- អនុបាតចរន្ត | ៤,៤៩ ដង |
| ២- អនុបាតចរន្តលឿន | ៣,៣២ ដង |
| ៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ២,៧៨% |
| ៤- ផលចំណេញក្នុងមួយឯកតាមូលធន | ៤,០៧% |
| ៥- អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,១១ ដង |
| ៦- ថ្លៃលក់ទឹកមធ្យម | ១.០០៣,៦៣ រៀល/ម៣ |
| ៧- ថ្លៃដើមមធ្យម | ៩៦៦,៥១ រៀល/ម៣ |
| ៨- ថ្លៃដើមផលិតមធ្យម | ៣០២,១០ រៀល/ម៣ |
| ៩- បរិមាណប្រើប្រាស់អគ្គិសនី (វ៉ាត់/ម៉ែត្រគូប) | ២៧៧ (វ៉ាត់/ម៣) |
| ១០- សន្ទស្សន៍និយោជិត ធៀបអតិថិជន | ២,៦២ (នាក់/១០០០អតិថិជន) |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៨.៤៣៦ លានរៀលដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១២ ទាំងស្រុង ដោយទាញយក (Download) ចុចត្រង់នេះ (Click here) ។
PPWSA 3rd Quarterly Financial Information 2012 (Khmer Version)
PPWSA 3rd Quarterly Financial Information 2012 (English Version)
Khmer
