លិខិតតែងតាំងអាណត្តិគាហកៈ (អ្នកតំណាង) សម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុនិក លើកទី៣ របស់ រ.ទ.ស.ភ

        រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(“រ.ទ.ស.ភ”) នឹងរៀបចំមហាសន្និបាតភាគហ៊ុនិក លើកទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ។ ក្នុងករណី​ភាគហ៊ុនិក​បញ្ជូន​អ្នក​តំណាង​មកចូលរួម​ជំនួសនៅក្នុង​មហាសន្និបាតនេះ ភាគហ៊ុនិកត្រូវធ្វើការតែងតាំងអាណត្តិគាហកៈ(អ្នកតំណាង) របស់ខ្លួន ដើម្បីចូលរួមជំនួស។ អ្នកតំណាង​នេះត្រូវ​ប្រគល់​លិខិតតែងតាំង​អាណត្តិគាហកៈ ដែលតែងតាំង​ដោយភាគហ៊ុនិក ជូន រ.ទ.ស.ភ នៅពេលចុះវត្តមាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅស្នាក់ការ រ.ទ.ស.ភ ដែលមានអាសយដ្ឋានលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងរាជាយស្ម័យានកម្ពុជា) ដើម្បីបាន​ចូលរួមនៅក្នុង​កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៣ របស់ រ.ទ.ស.ភ ។

សូមទាញយក លិខិតតែងតាំងអាណត្តិគាហកៈ(អ្នកតំណាង) ចុចត្រង់នេះ
PPWSA_3rd GMS_Proxy Letter Form










BUSINESS PARTNERS