ការផ្អាកការផ្គត់ផ្គង់ទឹក និងការតភ្ជាប់បណ្តាញឡើងវិញ
ការផ្អាកការផ្គត់ផ្គង់ទឹក គឺ ការបិទ ឬ កាត់ផ្តាច់ចរន្តទឹកក្នុងបណ្តាញ របស់ អតិថិជន ជាវិធានការ រដ្ឋបាលអនុវត្តចំពោះអតិថិជនណាដែលបាន ប្រព្រឹត្តល្មើស ឬ រំលោភបំពានទៅលើប្រការណាមួយដែល មានចែងក្នុងកិច្ចសន្យា ជាវបណ្តាញទឹក និងចំពោះទីតាំងបណ្តាញណាដែលពុំអាចទំនាក់ទំនងរកអ្នកទទួល ខុសត្រូវបាន (ផ្ទះបិទទ្វារ, ករណីបាត់នាឡិកាស្ទង់ហើយម្ចាស់មិននៅ) ឬ ដោយមានសំណើរសុំពី អតិថិជនផ្ទាល់។
(១). ការផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្នដោយប្លុំបេវ៉ានមុខនាឡិកាទឹក នឹងត្រូវ អនុវត្តចំពោះបណ្តាញ អតិថិជន៖
• យឺតយ៉ាវក្នុងការទូទាត់ថ្លៃប្រើប្រាស់ទឹក
• មិនព្រមបង់ប្រាក់កក់បន្ថែមតាមគោលការណ៏កំណត់របស់ រ.ទ.ស.ភ
• ផ្ទះបិទទ្វារចោល ឬទីតាំងគ្មានអ្នកទទួលខុសត្រូវ
• បាត់នាឡិកា និងមិនព្រមបង់ថ្លៃនាឡិកាដែលបានដាក់ថ្មី
• មិនបានអនុញ្ញាតឱ្យផ្នែកជំនាញរៀបចំកែសម្រួលទីតាំងបណ្តាញ និងនាឡិកាឱ្យ បានត្រឹមត្រូវតាម បច្ចេកទេស
• មិនអនុញ្ញាតផ្នែកជំនាញធ្វើការប្តូរនាឡិកាតាមគោលការណ៏ របស់ រ.ទ.ស.ភ
• ប្រព្រឹត្តបទល្មើសលួចទឹក។ល។
(២). ការកាត់បណ្តាញផ្គត់ផ្គងទឹក នឹងត្រូវអនុវត្តចំពោះករណីដែលភ្នាក់ងារពុំអាច ចូលទៅដល់ទីតាំង នាឡិកាទឹកប៉ុណ្ណោះ និងក្រោយពីបានទំនាក់ទំនងជាមួយ អតិថិជនច្រើនលើកហើយតែនៅតែពុំទទួលបាន លទ្ធផល។
(៣). ការផ្តាច់ការផ្គត់ផ្គង់ទឹកជាស្ថាពរ នឹងត្រូវអនុវត្តតាមសំណើររបស់អតិថិជន ដែលឈប់ប្រើប្រាស់ទឹក ឬ តាមសំណើររបស់ការិយាល័យជំនាញដោយការមិន អាចដោះស្រាយបញ្ហាជាមួយអតិថិជនបាន។
(៤). ការតភ្ជាប់បណ្តាញទឹកឡើងវិញ អាចអនុវត្តទៅបានលុះត្រាតែអតិថិជនបាន បង់ប្រាក់រួចតាម គោលការណ៏កំណត់ដូចខាងក្រោម៖
ក-ចំពោះការផ្អាកបណ្តោះអាសន្ន អតិថិជនត្រូវទទួលបន្ទុកចំណាយ៖
• ទូទាត់បំណុលថ្លៃប្រើប្រាស់ទឹក ឬបង់ប្រាក់កក់បន្ថែមតាមគោលការណ៏កំណត់ ឬបង់ថ្លៃនាឡិកាថ្មី ដាក់ជំនួសនាឡិកាបាត់ ឬ បង់ថ្លៃការដូរទីតាំងបណ្តាញ និងនាឡិកា ឬ បង់ប្រាក់រំលឹក និងពិន័យតាម ការកំណត់របស់ រ.ទ.ស.ភ ចំពោះកំរិតនៃបទល្មើស។
• បង់ប្រាក់ពិន័យចំពោះការយឺតយ៉ាវ ក្នុងការទូទាត់ថ្លៃទឹកស្មើនឹង ១% ក្នុងមួយថ្ងៃ គិតលើថ្លៃទឹក និងគិត ចាប់ពីថ្ងៃផុតកំណត់នៃសេចក្តីប្រកាសជូនដំណឹង។
• បង់ប្រាក់ចំណាយក្នុងការជីក និងជួសជុលផ្លូវ ឬចិញ្ជើមផ្លូវ។
• បង់ថ្លៃសម្ភារៈប្រើប្រាស់ក្នុងការផ្អាក និងតភ្ជាប់។
• បង់ថ្លៃផ្អាកការផ្គត់ផ្គង់ទឹក និងការតភ្ជាប់បណ្តាញឡើងវិញ