សេចក្តីជូនដំណឹងការធ្វើបរិវិសកម្មនៃសំណើរលក់មូលបត្រកម្មសិទ្ធិ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ "រ.ទ.ស.ភ" មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា រ.ទ.ស.ភ បានទទួលការអនុញ្ញាត និងចុះបញ្ជីស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា "គ.ម.ក." លើឯកសារផ្តល់ព័ត៌មានសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (អាយ ភី អូ) តាមរយៈសេចក្តីសម្រេចលេខ ០១២/១២ គ.ម.ក./ស.ស.រ ចុះថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០១២។ អាស្រ័យហេតុនេះ រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រ សូមអញ្ជើញវិនិយោគិនសាធារណៈ រួមមាន វិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង វិនិយោគិនមិនទទួលជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនមិនបានចូលរួមក្នុងប៊ុកបៀលឌីង ដែលមានបំណងចង់សុំធ្វើបរិវិសកម្ម អញ្ជើញដាក់ពាក្យសុំធ្វើបរិវិសកម្មនៃសំណើលក់មូលបត្រកម្មសិទ្ធិរបស់សហគ្រាសយើងខ្ញុំ សម្រាប់ការចុះបញ្ជីលក់នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ដើម្បីធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់របស់ រ.ទ.ស.ភ សូមវិនិយោគិន អាន និងធ្វើការសម្រេចចិត្តដោយផ្អែកលើឯកសារផ្តល់ព័ត៌មាន មុននឹងធ្វើបរិវិសកម្ម។
១. សង្ខេបអំពីមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់
1) ឈ្មោះក្រុមហ៊ុនបោះផ្សាយ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)
2) ឈ្មោះក្រុមហ៊ុនធានាទិញមូលបត្រ : ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
3) ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ៦.៣០០ រៀល (តម្លៃចារឹក ១.០០០ រៀល)
4) ប្រភេទមូលបត្រកម្មសិទ្ធិ: មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត (ភាគហ៊ុនធម្មតា)
5) ចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបោះផ្សាយលក់: ១៣.០៤៥.៩៧៥ (អត្រាបោះផ្សាយ ១៥%)
6) ចំនួនមូលបត្រកម្មសិទ្ធិសរុបមុន អាយ ភី អូ: ៧៣.៩២៧.១៨៧ ភាគហ៊ុនធម្មតា និង ៣៩១.១០០.៩៤២ ភាគហ៊ុនប្រភេទ "A"
7) ចំនួនមូលបត្រកម្មសិទ្ធិសរុបក្រោយ អាយ ភី អូ: ៨៦.៩៧៣.១៦២ ភាគហ៊ុនធម្មតា និង ៣៩១.១០០.៩៤២ ភាគហ៊ុនប្រភេទ "A"
8) ចំនួនទឹកប្រាក់សរុបនៃការបោះផ្សាយ : ៨២.១៨៩.៦៤២.៥០០ រៀល
២. ពេលវេលា និងទីកន្លែងធ្វើបរិវិសកម្ម
• កាលបរិច្ឆេទ : ថ្ងៃទី ២៩ ខែ មិនា ដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១២ (ថ្ងៃធ្វើការ)
• ពេលព្រឹក : ម៉ោង ០៨:០០ ~ ១២:០០
• ពេលរសៀល : ម៉ោង ១៤:០០ ~ ១៧:០០
• ទីកន្លែង : ទីស្នាក់ការកណ្តាលក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី (ដែលជាភ្នាក់ងារលក់របស់ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី) និង បញ្ជររបស់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី នៅទីស្នាក់ការកណ្តាល និងសាខារបស់ធនាគារអេស៊ីលីដា នៅជុំវិញរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប បាត់ដំបង និងកំពង់ចាម (សូមពិនិត្យមើលព័ត៌មានលម្អិតអំពីអសយដ្ឋាននៅក្នុងឧបសម្ព័ន្ធ) ។
៣. នីតិវិធីធ្វើបរិវិសកម្ម
1) វិនិយោគិនគួរមានលេខអត្តសញ្ញាណវិនិយោគិន ចេញដោយ គ.ម.ក
2) វិនិយោគិនគួរមានគណនីជួញដូរមូលបត្រ នៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាប័ណ្ណពី គ.ម.ក
3) វិនិយោគិនត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដែលអាចទទួលបាននៅ តាមទីកន្លែងដូចបានកំណត់ខាងលើ
4) វិនិយោគិនត្រូវដាក់ប្រាក់តម្កល់ស្មើនឹង ១០០ ភាគរយ នៃទំហំបរិវិសកម្មសរុបដែលបំពេញ នៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម ទៅក្នុងគណនីធនាគាររបស់ រ.ទ.ស.ភ នៅធនាគារ អេស៊ីលីដាដូចខាងក្រោម និងទទួលបាននូវប័ណ្ណប្រាក់តម្កល់ពីធនាគារអេស៊ីលីដា ៖
a. សម្រាប់វិនិយោគិនទទួលបានជោគជ័យ និងវិនិយោគិនមិនទទួលបានជោគជ័យនៅក្នុងប៊ុកបៀលឌីង : ប្រសិនបើការស្នើធ្វើបរិវិសកម្មមានទំហំលើសពីទឹកប្រាក់តម្កល់សម្រាប់ធ្វើប៊ុកបៀលឌីង នោះវិនិយោគិន ត្រូវដាក់ប្រាក់តម្កល់បន្ថែមបង្រ្គប់ ១០០ ភាគរយនៃទំហំបរិវិសកម្មមូលបត្រកម្មសិទ្ធិ បំពេញនៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម។
b. សម្រាប់វិនិយោគិនមិនបានចូលរួមក្នុងប៊ុកបៀលឌីងៈ ត្រូវដាក់ប្រាក់តម្កល់ស្មើនឹង ១០០ ភាគរយ នៃទំហំបរិវិសកម្មមូលបត្រកម្មសិទ្ធិ បំពេញនៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម។
5) វិនិយោគិនត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដោយភ្ជាប់ជាមួយនូវប័ណ្ណប្រាក់តម្កល់ និងឯកសារតម្រូវផ្សេងទៀត នៅតាមទីកន្លែងដូចបានកំណត់ខាងលើ។
កំណត់សម្គាល់សំខាន់:
• វិនិយោគិនត្រូវអានឯកសារផ្តល់ព័ត៌មាន និងយល់ពីហានិភ័យនានាពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្រកម្មសិទ្ធិ មុននឹងធ្វើបរិវិសកម្ម។
• វិនិយោគិនដែលមិនទាន់មានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរមូលបត្រ គួររួសរាន់ស្នើសុំ និងទទួលលេខអត្តសញ្ញាណវិនិយោគិនពី គ.ម.ក និងបើកគណនីជួញដូរមូលបត្រ នៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាប័ណ្ណពី គ.ម.ក ឲ្យបានមុនការដាក់ពាក្យសុំធ្វើបរិវិសកម្ម។
• វិនិយោគិនគួមានគណនីធនាគារនៅធនាគារពាណិជ្ជ សម្រាប់ប្រើក្នុងគោលបំណងនៃផ្ទេរប្រាក់ដែលនៅសល់ពីការធ្វើបរិវិសកម្មទៅវិញ (ប្រសិនបើមាន)។
៤. ទំហំបរិវិសកម្មអប្បបរមា
ចំពោះវិនិយោគិនមិនបានទទួលជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនមិនបានចូលរួមក្នុងប៊ុកបៀលឌីង: ទំហំបរិវិសកម្មអប្បបរមាត្រូវបានកម្រិតត្រឹម ១០០ ឯកតាមូលបត្រកម្មសិទ្ធិ ហើយក្នុងករណីដែលវិនិយោគិនមាន បំណងធ្វើបរិវិសកម្មលើសពីកម្រិតអប្បបរមា ចំនួនមូលបត្រកម្មសិទ្ធិដែលស្នើសុំធ្វើបរិវិសកម្ម ត្រូវគិតជាចំនួនដងនៃទំហំបរិវិសកម្មអប្បបរមា (ឧទាហរណ៏ៈ ធ្វើបរិវិសកម្ម ១០០ ឯកតាមូលបត្រកម្មសិទ្ធិ ហើយប្រសិនបើលើសពី ១០០ គឺ ២០០, ៣០០, ៤០០ ។ល។)។
៥. គុណវុឌ្ឍសម្រាប់ការធ្វើបរិវិសកម្ម
ក្រុមវិនិយោគិន | គុណវុឌ្ឍ |
វិនិយោគិនជាមន្ត្រី និយោជិតដែលមូលបត្រកម្មសិទ្ធិ លៃបម្រុងទុកជូន | • និយោជិតគ្រប់រូបដែលបាន និងកំពុងបម្រើការងារនៅ រ.ទ.ស.ភ ក្នុង រយៈពេលយ៉ាងតិច ១២ ខែ |
វិនិយោគិនទទួល បានជោគជ័យ | • វិនិយោគិនដែលបានចូលរួមធ្វើប៊ុកបៀលឌីង ដោយដាក់ថ្លៃខ្ពស់ជាង ឬ ស្មើថ្លៃមូលបត្រដែលធ្វើសំណើលក់ (៦.៣០០ រៀល) |
វិនិយោគិនដទៃទៀត | • វិនិយោគិនមិនទទួលបានជោគជ័យនៅក្នុងដំណើរការប៊ុកបៀលឌីង ដោយដាក់ថ្លៃទាបជាងថ្លៃមូលបត្រដែលធ្វើសំណើលក់ (៦.៣០០ រៀល) • វិនិយោគិនផ្សេងទៀតដែលមិនបានចូលរួមធ្វើដំណើរការប៊ុកបៀលឌីង |
៦. នីតិវិធីបែងចែកមូលបត្រកម្មសិទ្ធិ
1) ផែនការបែងចែកមូលបត្រកម្មសិទ្ធិសម្រាប់វិនិយោគិនតាមក្រុមនីមួយៗ
ក្រុមវិនិយោគិន | បិរមាណបែងចែក | អត្រាបែងចែក |
វិនិយោគិនជាមន្ត្រី និយោជិតដែលមូលបត្រកម្មសិទ្ធិ ត្រូវបានលៃបម្រុងទុកជូន | 1,304,598 មូលបត្រកម្មសិទ្ធិ | 10% |
វិនិយោគិនទទួលបានជោគជ័យ | 8,218,964 មូលបត្រកម្មសិទ្ធិ | 90% |
វិនិយោគិនដទៃទៀត | 3,522,413 មូលបត្រកម្មសិទ្ធិ | |
សរុប | 13,045,975 មូលបត្រកម្មសិទ្ធិ | 100% |
a. ការបែងចែកមូលបត្រកម្មសិទ្ធិត្រូវបានកំណត់ ២០ ភាគរយនៃសំណើលក់ជាសាធារណៈសរុប សម្រាប់វិនិយោគិនសញ្ជាតិខែ្មរ និង ៨០ ភាគរយ ដែលនៅសល់ ត្រូវបើកចំហរចំពោះវិនិយោគិនសញ្ជាតិខ្មែរ និងវិនិ-យោគិនមិនមែនសញ្ជាតិខ្មែរ ស្របតាមប្រកាសលេខ ០០១ គ.ម.ក./ប្រ.ក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១០ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។
b. ក្នុងករណីការស្នើសុំធ្វើបរិវិសកម្មពីក្រុមវិនិយោគិនណាមួយ មានចំនួនតិចជាងបរិមាណមូលបត្រកម្មសិទ្ធិដែលត្រូវបានលៃបម្រុងសម្រាប់ក្រុមវិនិយោគិននោះ ដូចមានក្នុងតារាងខាងលើ នោះចំនួនមូលបត្រកម្មសិទ្ធិនៅសល់ នឹងត្រូវធ្វើការបែងចែកបន្តទៅឲ្យក្រុមវិនិយោគិនផ្សេងទៀតដែលបានដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម លើសពីបរិមាណមូលបត្រកម្មសិទ្ធិដែលបានបែងចែកសម្រាប់ក្រុមរបស់ខ្លួន។ សូមអានគោលការណ៏ណែនាំស្តីពី ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដែលអាចរកបានតាមរយៈ គេហទំព័រ www.secc.gov.kh ។
2) សម្រាប់ក្រុមវិនិយោគិនជាមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ : និយោជិតម្នាក់ៗ ត្រូវបានបែងចែកមូលបត្រកម្មសិទ្ធិជូនតាមចំនួនដែលកំណត់ដោយ រ.ទ.ស.ភ ដោយមានការព្រមព្រៀងជាមួយនិយោជិតទាំងនោះ ស្របតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១២ ដោយការបែងចែកនេះនឹងគិតទៅលើ រយៈពេលនៃអតីតភាពការងារ និងទំហំប្រាក់បៀវត្ស។
3) សម្រាប់ក្រុមវិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង : ជាគោលការណ៏ វិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង នឹងត្រូវបែងចែកមូលបត្រកម្មសិទ្ធិ ជូនតាមចំនួនដែលបានធ្វើការគណនាជាមុន (pre-calculated number of shares) ស្របតាមលទ្ធផលដែលបានកំណត់ក្នុងដំណើរការប៊ុលបៀលឌីង ដែលទទួលបានការអនុញ្ញាតពី គ.ម.ក.។
• ក្នុងករណីការធ្វើបរិវិសកម្មដោយវិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង មានចំនួនតិចជាងចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃបម្រុងសម្រាប់ការធ្វើប៊ុកបៀលឌីង នោះវិនិយោគិនទទួលបានជោគជ័យដែលធ្វើបរិវិសកម្ម តិចជាងចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានគណនាជាមុនតាមលទ្ធផលកំណត់ក្នុងដំណើរការប៊ុកបៀលឌីង ឬមិនបានធ្វើបរិវិសកម្ម នឹងត្រូវបែងចែកឲ្យជាស្វ័យប្រវត្តនូវចំនួនមូលបត្រកម្មសិទ្ធិដែលបានធ្វើការគណនាជាមុននោះ។
• ក្នុងករណីការធ្វើបរិវិសកម្មដោយវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង មានចំនួនច្រើនជាងចំនួនមូលបត្រកម្មសិទ្ធិ ដែលត្រូវបានគណនាជាមុនតាមលទ្ធផលកំណត់ក្នុងដំណើរការប៊ុក-បៀលឌីង វិនិយោគិននោះនឹងត្រូវបានបែងចែកមូលបត្រកម្មសិទ្ធិជូនតាមចំនួនមូលបត្រកម្មសិទ្ធិ ដែលត្រូវបានគណនាជាមុនតាមលទ្ធផលកំណត់ក្នុងដំណើរការប៊ុកបៀលឌីង ហើយបន្ទាប់មក ប្រសិនបើមានមូលបត្រនៅសល់ នោះចំនួនមូលបត្រដែលវិនិយោគិនបានដាក់លើសនឹងត្រូវបែងចែកជូនតាមវិធានប្រូរ៉ាតា។
4) សម្រាប់ក្រុមវិនិយោគិនដទៃទៀតៈ វិនិយោគិនដទៃទៀត នឹងត្រូវបែងចែកមូលបត្រកម្ម-សិទ្ធិជូន តាមវិធានប្រូរ៉ាតា។
៧. សេចក្តីបញ្ជាក់
1) និយោគិនដែលធ្វើបរិវិសកម្ម គួរមានជាចាំបាច់នូវ លេខអត្តសញ្ញាណវិនិយោគិន គណនីជួញដូរ គណនីធនាគារដើម្បីសម្រួលដល់ការផ្ទេរប្រាក់ដែលនៅសល់ពីការធ្វើបរិវិសកម្មទៅវិញ និងសម្រួលដល់ការផ្ទេរមូលបត្រជូនក្នុងករណីការធ្វើបរិវិសកម្មបានជោគជ័យ។
2) វិនិយោគិនគ្រប់រូប ទោះមានសញ្ជាតិខ្មែរក្តី ឬសញ្ជាតិមិនមែនខែ្មរក្តី នឹងមិនអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មលើសពីម្តងឡើយ។
3) ក្នុងករណីមានភាពខុសគ្នារវាងទឹកប្រាក់តម្កល់ធ្វើបរិវិសកម្ម ដែលមានបង្ហាញនៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម និងតុល្យបញ្ជីគណនីរបស់ធនាគារ នោះវិនិយោគិននឹងត្រូវបានចាត់ទុកថាធ្វើបរិវិសកម្មតាមចំនួនទឹកប្រាក់ណាមួយដែលតិចជាង។
4) ប្រាក់តម្កល់ធ្វើបរិវិសកម្ម មិនទទួលបានការប្រាក់ទេក្នុងកំឡុងពេលដែលប្រាក់នោះត្រូវបានដាក់ក្នុងគណនីធនាគារដោយឡែកសម្រាប់គោលបំណងនៃ អាយ ភី អូ របស់ រ.ទ.ស.ភ រហូតដល់ថ្ងៃទូទាត់ទៅឲ្យ រ.ទ.ស.ភ ឬត្រូវផ្ទេរទៅឲ្យអ្នកធ្វើបរិវិសកម្មពាក់ព័ន្ធវិញ (ប្រសិនបើមាន)។
5) ក្រោយការបញ្ចប់ការធ្វើបរិវិសកម្ម ក្នុងករណីមានអ្នកធ្វើបរិវិសកម្មដែលមិនទទួលបានមូលបត្រកម្មសិទ្ធិតាមការដាក់ពាក្យស្នើសុំ រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ត្រូវផ្ទេរប្រាក់ដែលនៅសល់ពីការធ្វើបរិវិសកម្មទៅឲ្យអ្នកធ្វើបរិវិសកម្មពាក់ព័ន្ធនោះវិញ បន្ទាប់ពីកាត់កងរាល់ការចំណាយ និងកម្រៃផ្សេងៗ ដូចជាកម្រៃនៃការផ្ទេរប្រាក់តាមរយៈធនាគារជាដើម តាមការជាក់ស្តែង។
6) ព័ត៌មាននៅក្នុងសេចក្តីជូនដំណឹងនេះ អាចនឹងផ្លាស់ប្តូរមុនពេលធ្វើបរិវិសកម្ម ដែលក្នុងករណីនោះ រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការជូនដំណឹងជាបន្ទាន់ដល់វិនិ-យោគិនអំពីការផ្លាស់ប្តូរនោះ។
៨. ការជូនដំណឹងអំពីលទ្ធផលនៃការធ្វើបរិវិសកម្ម
រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងធ្វើជម្រាបជូនដំណឹងដល់វិនិយោគិនអំពីលទ្ធផលនៃការធ្វើបរិវិសកម្ម តាមគេហទំព័រផ្លូវការ និងតាមសារព័ត៌មាន ដូចខាងក្រោម៖
1) គេហទំព័រផ្លូវការ៖
a. គ.ម.ក : www.secc.gov.kh
b. រ.ទ.ស.ភ : www.ppwsa.com.kh
c. ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី : www.acledasecurities.com.kh and
d. ធនាគារអេស៊ីលីដា : www.acledabank.com.kh
2) សារព័ត៌មាន៖
a. កាសែតកោះសន្តិភាព
b. កាសែតរស្មីកម្ពុជា
c. ការសែតភ្នំពេញប៉ុស្តិ៍
ព័ត៌មានបន្ថែមអំពីការធ្វើបរិវិសកម្ម សូមទំនាក់ទំងលេខទូរស័ព្ទ:
023 724 046 (រ.ទ.ស.ភ), 023 860 800 (តុងយ៉ាង ស៊ីឃ្យួរឹធី), 023 723 388 (អេស៊ីលីដា ស៊ីឃ្យួរឹធី)
ឧបសម្ព័ន្ធ
ទីកន្លែងទទួលពាក្យធ្វើបរិវិសកម្ម
No. | Head Office/Branch Office | Address |
1 | ACLEDA Securities Plc. | # 632, St.70, Sangkat Toul Sangke, Khan Russey Keo Tel: (855)-23-723 388 |
2 | ACLEDA Bank HQ | #61, Preah Monivong, Sangkat Srah Chork, Khan Daun Penh Tel: (855)-23-430 999 / 998 777 |
3 | ACLEDA Bank, Phnom Penh Branch | #29, Street 217, Sangkat Veal Vong, Khan 7 Makara Tel: (855)-23-997 169 / 179 / 189, (855)-15-900 342 |
4 | ACLEDA Bank, Daun Penh Branch | #248, Preah Monivong, Sangkat Boeung Raing, Khan Daun Penh, Tel: (855)-23-222 626 / 222 424, (855)-23-224 545 |
5 | ACLEDA Bank, Dangkor Branch | #46, Paprak Khang Tbong Village, Sangkat KaKab, Khan Dangkor, Tel: (855)-23-890 490 / 468, (855)-12-968 295 |
6 | ACLEDA Bank, Russey Keo I Branch | #482, Phum Spean Khpous, Sangkat Kilometre No.6, Khan Russey Keo, Tel: (855)-23-430 673 / 427 668 |
7 | ACLEDA Bank, Russey Keo II Branch | #38, National Road No. 1, Phum Doeum Ampil, Sangkat Chbar Ampeou I, Tel: (855)-23-720 633 / 997 277, |
8 | ACLEDA Bank, Meanchey Branch | #38, NR 1, Sangkat Chba Ampeou 1, Khan Mean Chey, Tel: (855)-23-720 633/997 277 |
9 | ACLEDA Bank, Beung Trabek Branch | #28, Mao Tse Tung Blvd., Sankat Beung Trabek, Khan Chamcarmon, Tel: (855)-23-214 634 / 993 780/364 619, |
10 | ACLEDA Bank, Steung Meanchey Branch | #235, Monireth Blvd, Sangkat Beung Salang, khan Tuol Kork, Tel: (855)-23-883 013 / 883 014 |
11 | ACLEDA Bank, Steung Meanchey II Branch | #A1-A4, Monireth Blvd, Trea Village(217), Sangkat Steung Meanchey, Khan Meanchey, Tel: (855)-23-995 322 /562 |
12 | ACLEDA Bank, Chom Chao Branch | # 142-143, National Road 4, Group3, Preychisak Village, Sangkat Chom Chao, Khan Dangkor, Phnom Penh. Tel: (855)-23-866 107 / 132 / 125 |
13 | ACLEDA Bank, Tuol Kork Branh | #99C5 + 101A1 + 101A2 + 101A3 + 101A4, Street 289, Sangkat Boeng Kak 1, Khan Tuol Kork, Tel: (855)-23-990 550 |
14 | ACLEDA Bank, Phsar Doem Thkauv Branch | #606, Street 271, Sangkat Phsar Doem Thkauv, Khan Chamkar Mon, Tel: (855)-23-993 575 / 585 |
15 | ACLEDA Bank, Kandal Branch | No.15, National Road No. 2, Takhmao Village, Sangkat Takhmao, Takhmao Municipality, Tel: (855)-23-425 623 |
16 | ACLEDA Bank, Siem Reap Province | Siem Reap Branch: #1, 2, 3 & 4, Sivatha Street, Sangkat Svay Dangkum, Siem Reap Municipality, Tel: (855)-63-963 660 / 963 251 Siem Reap Municipality Branch: #006, National Road No. 6, Salakanseng Village, Sangkat Svay Dangkum, Siem Reap Municipality, Tel: (855)-63-965 646 / 965 649 Phsar Leu Municipality: #0381, National Road No. 6, Chongkavsou Village, Sangkat Slarkram, Siem Reap Municipality, Tel: (855)-63-967 299, |
17 | ACLEDA Bank, Battambang Province | Battambang Branch: Kamakar Village, Sangkat Svay Por, Battambang Municipality, Battambang Province. Tel: (855)-53-953 171 / 172 / 174 / 175, (855)-15-900 229 Battambang Municipality Branch: #602, National Road No 5, Group 13, Rumchek 4 Village, Sangkat Rottanak, Battambang Municipality, Battambang Province. Tel:(855)-53-953 153, (855)-53-952 054 |
18 | ACLEDA Bank, Kampong Cham Province | Kampong Cham Branch: #18, National Road No.7, Village 6, Sangkat Veal Vong, Kampong Cham Municipality, Kampong Cham Province. Tel: (855)-42-941 703 / 941 708 |
19 | ACLEDA Bank, Sihnouk Ville Branch | #135, Street Ekareach , Phum 1, Sangkat 2, Sihanouk Municipality, Tel: (855)-34-933 723 / 934 135 |