លទ្ធផលនៃការបែងចែកមូលបត្រសិទ្ធិរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ដោយមានជំនួយពីក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មានកិត្តិយស សូមជម្រាបវិនិយោគិនដែលបានដាក់ពាក្យសុំធ្វើបរិវិសកម្ម នៅក្នុងដំណើរការ អាយ ភី អូ របស់ រ.ទ.ស.ភ កាលពីថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១២ ដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១២ ជ្រាបថា ដំណើរការធ្វើបរិវិសកម្មនេះបានប្រព្រឹត្តិទៅដោយជោគជ័យ។
ដោយមានជំនួយពី ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារបញ្ជីការមូលបត្រ យើងខ្ញុំកំពុងដំណើរការផ្ទេរមូលបត្រកម្មសិទ្ធិ ដែលបានបែងចែកឲ្យវិនិយោគិនម្នាក់ៗ ទៅក្នុងគណនីជួញដូររបស់វិនិយោគិននៅតាមក្រុមហ៊ុនមូលបត្រដែលពាក់ព័ន្ធ។
វិនិយោគិនដែលមិនទាន់មានគណនីជួញដូរ ត្រូវសុំបើកគណនីជួញដូរនៅក្រុមហ៊ុនមូល- បត្រណាមួយដែលមានអាជ្ញាប័ណ្ណ ហើយផ្តល់ព័ត៌មានអំពីគណនីជួញដូរនេះ ទៅភ្នាក់ងារផ្ទេរមូលបត្រ (ធនាគារអេស៊ីលីដា) ឬក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ឲ្យបានឆាប់បំផុត។ វិនិយោគិនដែលមិនបានផ្តល់គណនីជួញដូរទាន់ពេល នឹងមិនអាចធ្វើការជួញដូរមូលបត្រនៅថ្ងៃបើកការជួញដូរដំបូងដែលគ្រោងនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២ ខាងមុខ បានទេ។
រ.ទ.ស.ភ នឹងផ្ទេរប្រាក់ដែលសល់ជូនវិនិយោគិនដែលពាក់ព័ន្ធវិញ តាមរយៈការផ្ទេរតាមធនាគារ ចំពោះវិនិយោគិនណាដែលបានបញ្ជាក់ពីព័ត៌មានគណនីធនាគាររបស់ខ្លួន នៅក្នុងពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង ឬពាក្យស្នើសុំធ្វើបរិវិសកម្ម ឬការផ្ទេរជាសាច់ប្រាក់។ សម្រាប់ការផ្ទេរជាសាច់ប្រាក់ វិនិយោគិនត្រូវទៅដកដោយផ្ទាល់នៅធនាគារអេស៊ីលីដា ភីអិលស៊ី ដោយនាំទៅជាមួយនៅឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណសម្រាប់វិនិយោគិនសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់វិនិយោគិនមិនមែនសញ្ជាតិខ្មែរ) និងវិក័យបត្របរិវិ-សកម្ម ឬវិក័យបត្រប៊ុកបៀលឌីង។ វិនិយោគិនដែលមិនបានបញ្ជាក់អំពីមធ្យោបាយនៃការផ្ទេរប្រាក់នៅសល់ នៅក្នុងពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង ឬពាក្យស្នើសុំធ្វើបរិវិសកម្ម ត្រូវជូនដំណឹងទៅ ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី អំពីមធ្យោបាយនៃការផ្ទេរប្រាក់ឲ្យបានឆាប់បំផុត។
វិនិយោគិនអាចពិនិត្យមើលលទ្ធផលនៃបែងចែកមូលបត្រកម្មសិទ្ធិសម្រាប់វិនិយោគិនម្នាក់ៗ នៅក្នុងគេហទំព័រផ្លូវការដូចខាងក្រោម៖
- រ.ទ.ស.ភ: www.ppwsa.com.kh
- ធនាគារអេស៊ីលីដា : www.acledasecurities.com.kh
- ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី : www.acledabank.com.kh
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ:
- រ.ទ.ស.ភ : ០១៦ ២៦១ ២៦៦
- ភ្នាក់ងារបញ្ជិការមូលបត្រ (ធនាគារអេស៊ីលីដា) : ០២៣ ៩៩៨ ៧៧៧
- ក្រុមហ៊ុន តុងយ៉ាង : ០២៣ ៨៦០ ៨០០ ឬ tysc-ops@tysasia.com
- List of successful investors : Download