ការបង្កើតគណៈកម្មាធិការតែងតាំងរបស់ រ.ទ.ស.ភ
១. បង្កើតគណៈកម្មាធិការតែងតាំងមួយដែលមានសមាសភាពដូចខាងក្រោម:
១. ឯកឧត្តម ម៉េង សក្តិធារ៉ា ប្រធានក្រុមប្រឹក្សាភិបាល
២. ឯកឧត្តម ជូ វិជិត្ត សមាជិកក្រុមប្រឹក្សាភិបាលតំណាងក្រួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣. លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៤. លោក ឃុត វុត្យារិទ្ធ តំណាងនិយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សមាជិកក្រុមប្រឹក្សាភិបាល
៥. លោក កើត ឆែ សមាជិកក្រុមប្រឹក្សាភិបាល តំណាងសាលារាជធានីភ្នំពេញ
៦. លោកបណ្ឌិត ជា វិសុទ្ធ អគ្គនាយករង ទទួលបន្ទុកក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាន និងបណ្តុះបណ្តាល
២. - គណៈកម្មាធិការដែលមានសមាសភាពខាងលើមានភារៈកិច្ចជ្រើសរើស ពិនិត្យ និងវាយតម្លៃគុណវឌ្ឍិបេក្ខភាពអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ដើម្បីដាក់ជូនមហាសន្និបាតភាគហ៊ុនិកបោះឆ្នោតសម្រេចជ្រើសរើស។
- គណៈកម្មាធិការតែងតាំងមានលេខាធិការដ្ឋានរបស់ រ.ទ.ស.ភ ជាជំនួយការ។