របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៤១៧.៩៣៤.០០០ រៀល កើនលើសត្រីមាសទី៤ ឆ្នាំ២០១១ ចំនួន ២៨,៥២% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៨.៩៨៦.៥៣៤.០០០ រៀល ថយចុះ ចំនួន ១,៧៧% ប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១១។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នេះដែរ ទ្រព្យសកម្មសរុបមានចំនួន ៩៩៩.៦៨១.២៣០.០០០ រៀល កើនលើសឆ្នាំ២០១១ ចំនួន ១៥,៥៤% និងមូលធនភាគហ៊ុនមានចំនួន ៥៤១.២២៧.២៨២.០០០ រៀល កើនលើសឆ្នាំ២០១១ ចំនួន ១៦,៣៩%។
សូចនករសំខាន់ៗសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ មានដូចខាងក្រោម៖
១- អនុបាតចរន្ត(Current Ratio) | ៤,១៣ ដង |
២- អនុបាតចរន្តលឿន(Quick Ratio) | ៣,១៣ ដង |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម(Return on Asset) | ៣,៦៩% |
៤- ផលចំណេញក្នុងមួយឯកតាមូលធន(Return on Equity) | ៥,៥១% |
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម(Asset Turnover Ratio) | ០,១៤ ដង |
៦- ថ្លៃដើមមធ្យម(Average Cost) | ៩៦៣,៤៥ រៀល/ម៣ |
7- ថ្លៃដើមផលិតមធ្យម(Average Production Cost) | ២៦៩,៩៩ រៀល/ម៣ |
8- សន្ទស្សន៍និយោជិត ធៀបអតិថិជន(Staff Production Index) | ២,៥៨ (នាក់/១០០០អតិថិជន) |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធមិនតិចជាង ៩.៦៥២ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA 4th Quarterly Financial Report 2012 (Khmer Version)
PPWSA 4th Quarterly Financial Information 2012 (English Version)