របាយការណ៍ប្រចាំឆ្នាំ២០១២ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ១៣៥.១១៩.៥១៨.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៧,៤១% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៣៤.៤២០.៩៦១.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ៧,៦០%។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នេះដែរ ទ្រព្យសកម្មសរុបមានចំនួន ៩៩៩.៦៨១.២៣០.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៥,៥៤% និងមូលធនភាគហ៊ុនមានចំនួន ៥៤១.២២៧.២៨២.០០០ រៀល កើនលើស ឆ្នាំ២០១១ ចំនួន ១៦,៣៩%។
សូចនករសំខាន់ៗសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ មានដូចខាងក្រោម៖
១- អនុបាតចរន្ត(Current Ratio) | ៤,១៣ ដង |
២- អនុបាតចរន្តលឿន(Quick Ratio) | ៣,១៣ ដង |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម(Return on Asset) | ៣,៦៩% |
៤- ផលចំណេញក្នុងមួយឯកតាមូលធន(Return on Equity) | ៥,៥១% |
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម(Asset Turnover Ratio) | ០,១៤ ដង |
៦- ថ្លៃដើមមធ្យម(Average Cost) | ៩៦៣,៤៥ រៀល/ម៣ |
7- ថ្លៃដើមផលិតមធ្យម(Average Production Cost) | ២៦៩,៩៩ រៀល/ម៣ |
8- សន្ទស្សន៍និយោជិត ធៀបអតិថិជន(Staff Production Index) | ២,៥៨ (នាក់/១០០០អតិថិជន) |
សម្រាប់ទិសដៅឆ្នំាបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៣៤.៤២០ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១២ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA Annual Report 2012(Khmer Version)
PPWSA_FS The year ended 31 Dec 2012(English Version)