របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ
ក្នុងត្រីមាសទី២ ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៧៦៤.១៧០.០០០ រៀល កើនលើសត្រីមាសទី២ ឆ្នាំ២០១២ ចំនួន ១៩,០៨% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៨.៣៥២.៩៣៩.០០០ រៀល មានការថយចុះចំនួន ២៥,៩២% បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០១២ មូលហេតុនៃការថយចុះនេះ បណ្តាលមកពីចំណូលការប្រាក់ចំនួន ៤.១៥៦.០៧២.០០០ រៀល បានថយចុះ និងចំណាយការប្រាក់ចំនួន ៣.៥០២.៩៨៦.០០០ រៀលវិញមានការកើនឡើង។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៧៧.៦៦៤.០១១.០០០ រៀល កើនលើស ចំនួន ២៤,២៩% បើធៀបនឹងដំណាច់ ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ និងចំណេញសុទ្ធក្រោយបង់ពន្ធ ២២.៦២០.៥៦០.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ ចំនួន២៩,៦១%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៦២.៣៥៦.១៤៦.០០០ រៀល និងមូលធនសរុបមានចំនួន ៦៧៩.៧១៤.១៦០.០០០រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន | ៩៦,០៤ រៀល |
២- ផលចំណេញក្នុងមួយឯកតាមូលធន | ១,២២% |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ០,៧៩% |
៤- អនុបាតចរន្ត | ៤,៩១ ដង |
៥- អត្រាអនុបាតចរន្តលឿន | ៣,៩៥ ដង |
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,០៤ ដង |
7- ថ្លៃដើមមធ្យម | ៩៨០,៧៩ រៀល/ម៣ |
8- ថ្លៃដើមផលិតមធ្យម | ២៧០,៩០ រៀល/ម៣ |
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន) | ២,៦៣ |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ៨.៣៦៦ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ចុចត្រង់នេះ (Click here)។
PPWSA 2nd Quarterly Financial Report 2013 (Khmer Version)
PPWSA 2nd Quarterly Financial Information 2013 (English Version)