របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៣២៩.០៨៩.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ៦,០១% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៩៨៧.៥១២.០០០ រៀល កើនឡើង ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ០,០៧%។ សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ១១៤.៩៩៣.១០០.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ១៧,៧% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន
៣០.៦០៨.០៧២.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ២០,៣៤%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១០២.១១០.៥៩៥.០០០ រៀល និងមូលធនសរុប មានចំនួន ៦៨៧.៧០១.៦៧២.០០០ រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន | ៩១,៨៤ រៀល |
២- ផលចំណេញក្នុងមួយឯកតាមូលធន | ១,១៧% |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ០,៧៤% |
៤- អនុបាតចរន្ត | ៤,២៩ ដង |
៥- អត្រាអនុបាតចរន្តលឿន | ៣,៥៦ ដង |
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,០៣ ដង |
7- ថ្លៃដើមមធ្យម | ១.០១១,៥៤ រៀល/ម៣ |
8- ថ្លៃដើមផលិតមធ្យម | ៩៣៩,៣៨ រៀល/ម៣ |
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន) | ២,៧៥ |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៨.៨២០ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2013 (Khmer Version)
PPWSA 3rd Quarterly Financial Information 2013 (English Version)