ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងផ្តួចផ្តើមប្រើប្រាស់ថាមពលស្អាតក្នុងការផលិតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ
កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងផ្តួចផ្តើមប្រើប្រាស់ថាមពលស្អាតក្នុងការផលិតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ ក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម គាត ឈន់ ឧបនាករដ្ឋមន្រ្តីប្រចាំការ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម គូម៉ាម៉ារូ យូជិ(KUMAMARU YUJI) ឯកអគ្គរាជទូតជប៉ុន។ គម្រោងថាមពលស្អាតនេះ ត្រូវបានធ្វើឡើងក្រោម ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានសមត្ថភាពផលិតថាមពលបាន ៧៧៧គម និងបានជួយសន្សំសំចៃដល់ រ.ទ.ស.ភ បានប្រមាណ ២០០,០០០ដុល្លា ក្នុង១ឆ្នាំ ដែលមានថវិកាសុបចំនួន ៧២០,០០០,០០០យ៉េនជប៉ុន និងមានរចនាសម្ព័ន្ធអនុវត្តគម្រោងដូចខាងក្រោម៖
បរិយាយ | ថវិកា (យេនជប៉ុន) |
១-គម្រោងតំណាក់កាលដំបូង | |
ផ្គត់ផ្គង់ និងតំឡើងប្រព័ន្ធសូឡាដោយក្រុមហ៊ុន MARUBENI | ៣៥៤,០០០,០០០ |
តំលៃសេវារបស់ទីភ្នាក់ងារ JICS សំរាប់គំរោងតំបូង | ១៥,៩១៩,០០០ |
តំលៃសេវារបស់ទីប្រឹក្សាបច្ចេកទេស NEWJEC សំរាប់ គម្រោងដំបូង | ៣៦,៩៧៩,១៥៣ |
២-តំណាក់កាលនៃការធ្វើអង្កេតបន្ថែម | |
តំលៃសេវារបស់ទីភ្នាក់ងារ JICS សំរាប់តំណាក់កាលនៃការធ្វើ អង្កេតបន្ថែម | ៤,៧២៣,១០៣ |
តំលៃសេវារបស់ ទីប្រឹក្សាបច្ចេកទេស NEWJEC សំរាប់ តំណាក់កាលនៃការធ្វើអង្កេតបន្ថែម | ៥,៤៦០,០៩៥ |
៣-គម្រោងតំណាក់កាល នៃការធ្វើអង្កេតបន្ថែម | |
ផ្គត់ផ្គង់ និងតំឡើងប្រព័ន្ធសូឡាបន្ថែម MARUBENI | ប្រមាណ ២៨៩,៩៦៣,០០០ |
តំលៃសេវារបស់ទីប្រឹក្សាបច្ចេកទេសបន្ថែម NEWJEC | ប្រមាណ ៩,៩៨០,៨២៧ |
ថវិកានៅសល់ | ប្រមាណ ២,៩៧៤,៨២២ |
៤-ថវិកាសរុប (ផ្អែកតាមអនុសារណៈយោគយល់) | ៧២០,០០០,០០០ |
គម្រោងនេះ បានអនុវត្តរយៈពេល១២ ខែ ពោលគឺបានចាប់ផ្តើមអនុវត្តពីថ្ងៃ ទី១៩ ខែ កក្កដា ឆ្នាំ ២០១២ និងបានដាក់ឲ្យដំណើរការនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ។ លទ្ធផលទទួលបាន មានជំរាបជូនដូចក្នុងតារាងខាងក្រោម៖
ល.រ | បរិយាយ | ថវិកា (យេនជប៉ុន) |
១ | ទីតាំងតំឡើងប្រព័ន្ធ | រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រេក |
២ | បន្ទះសូឡា ២១៥ វ៉ាត់ (PV module 215w) | ៣,៦២៤ បន្ទះ |
៣ | សមត្ថភាពតំឡើង | ៧៧៧ គីឡូវ៉ាត់ |
៤ | សមត្ថភាពផលិតប្រចាំឆ្នាំ | ១,០០០ មេហ្គាវ៉ាត់ម៉ោង/ឆ្នាំ |
៥ | ការរំពឹងពីការកាត់បន្ថយឧស្ម័ន CO2 ប្រចាំឆ្នាំ | ៦៤០តោន/ឆ្នាំ |
ប្រព័ន្ធនេះដំណើរការក្នុងរយៈពេលជាមធ្យម ១០ម៉ោង/ថ្ងៃ និងអាចផលិតថាមពលអគ្គីសនី បានជាមធ្យមពី ២,៨០០ ទៅ ៣,០០០ គីឡូវ៉ាត់ រឺអាចនិយាយបានថាប្រព័ន្ធនេះ មានលទ្ធភាពអាច ផលិតថាមពលអគ្គិសនីបានជាមធ្យមប្រមាណ ១,០០០,០០០ គីឡូវ៉ាត/ឆ្នាំ សំរាប់បំរើសេចក្តី ត្រូវការនៅទីស្នាក់ការកណ្តាល រ.ទ.ស.ភ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក ។ ផ្អែក លើថាមពលទទួលបាននេះ រ.ទ.ស.ភ អាចសន្សំសំចៃថាមពលអគ្គីសនីបានប្រមាណពី ៦% ទៅ ៨% នៃថាមពលប្រើប្រាស់សរុបរបស់រោងចក្រផលិតទឹកស្អាតភូមិព្រែក ពោលគឺអាច សន្សំថវិកាបានប្រមាណ ២០០,០០០ដុល្លា/ឆ្នាំ ។ ខាងក្រោមនេះគឺជាការគណនារកផល ចំណេញពីការប្រើប្រាស់ថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ នៅរោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែក(ដោយមិនគិតពីរំលស់)
បរិយាយ | ឯកតា | បរិមាណ |
ថាមពលអគ្គិសនីដែលទទួលបាន ៧៧៧ គីឡូវ៉ាត់ម៉ោង | គីឡូវ៉ាត់ម៉ោង/ឆ្នាំ | < ១,០០០,០០០ |
ការប្រើប្រាស់ថាមពលអគ្គិសនីគិតជាមធ្យមសំរាប់រោង ចក្រភូមិព្រែក | គីឡូវ៉ាត់ម៉ោង/ឆ្នាំ | ១៦,៣២១,២៣១ |
តំលៃប្រើប្រាស់ថាមពលអគ្គិសនីគិតជាមធ្យម | រៀល/ គីឡូវ៉ាត់ម៉ោង | ៨០២ |
តំលៃអគ្គិសនីដែលអាចសន្សំបានក្នុង១ឆ្នាំ | រៀល/000 | ុ< ៨០២,៥៩៣ |
ទឹកប្រាក់ដែលត្រូវបង់ថ្លៃអគ្គិសនីសំរាប់រោងចក្រភូមិព្រែក ក្នុង១ឆ្នាំ | រៀល/000 | ១៣,០៨៩,៦២៧ |
អត្រាអគ្គិសនីដែលអាចសន្សំបាន | % | ៦.00%-៨.00% |